Pok-Margie ចង់ធ្លាក់ថ្លើមពេលសរុបលុយទិញគ្រឿងបរិក្ខាដាក់ផ្ទះថ្មី 10លាន…នៅមិនទាន់បូករួមបន្ទប់កូនៗ!!! មានវីដេអូ
ស្ថិតក្នុងសាងសង់និងតុបតែងខាងក្នុងផ្ទះនៅឡើយសម្រាប់ផ្ទះថ្មីដែលជាកំលាំងញើសឈាមរបស់គ្រួសារតារាប្រុសស្រី Margie Rasri និង Pok Passorn ព្រមជាមួយកូនៗ អាចនិយាយបានថាអស្ចារ្យធំស្គើមស្គៃខ្លាំងណាស់ ថែមទាំងចំណាយមិនកំណត់ ដោយទាំងពីរនាក់មានការ update ពីការសាងសង់ជាបន្ដបន្ទាប់ដើម្បីអោយហ្វេនៗបានតាមដានទាំងអស់គ្នា
ជាក់ស្ដែងនៅក្នុងកម្មវិធី Pokgie n the run Pok ហើយនិង Margie ក៏ទើបតែមកបង្ហាញរឿងគ្រឿងសង្ហារិម ដែលត្រូវប្រើក្នុងផ្ទះ ដោយមានការបញ្ជាក់ថាមានការប្រជុំជាមួយនិងវិស្វករ អ្នកចេញម៉ូត រឿងជ្រើសរើសគ្រឿងសង្ហារិម ធ្វើអោយយល់ថាអស្ចារ្យតាំងតែពីផ្លូវចូល ព្រោះមានទាំងកន្លែងដាក់ស្បែងជើងជាថ្នាក់ៗ Chandelier គ្រឿងតុបតែងផ្សេងៗ ដោយភាគច្រើន Margie ជាអ្នកជ្រើសរើស រហូតដល់លោកប្ដីប្រាប់ថា មិនសួរខ្ញុំខ្លះទេឬ
ហើយរឿងតម្លៃរបស់គ្រឿងសង្ហារិមផ្សេងៗ ក៏មិនធម្មតាចាញ់គ្នានោះទេ ព្រោះគ្រាន់តែកៅអីដែលនាងនិងប្រើប្រាស់ក្នុងផ្ទះជាប្រេនល្បីឈ្មោះ MINOTTI តម្លៃក៏ហកដល់ 3សែនបាតទៅហើយ រហូតដល់ស្វាមីដល់ថ្នាក់គាំងហើយសួរថាវាគឺជាអ្វី Margie ក៏ឆ្លើយវិញថា MINOTTI ក៏ដូច Ferrari របស់បងនិងឯង ក្រៅពីនេះនៅមានសាឡុងអង្គុយលេងចំណាយដល់ទៅ 7.4 សែនបាត ទាំងអស់នេះ Pok-Margie រៀបផែនការន៍ថាគ្រប់គ្រឿងសង្ហារិមស្អាតៗ និងថ្លៃ មិនដាក់នៅក្នុងបន្ទប់កូនៗនោះទេ ហើយខ្លាចសុនខធ្វើអោយខូចខាត
តែអ្វីដែលធ្វើអោយអ្នកម៉ាក់ Margie ភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺសម្ភារៈក្នុងបន្ទប់កូនៗ ដែលធ្លាប់ចេញម៉ូតទុកជាមុនថាគឺជាបន្ទប់ដែលពោរពេញទៅដោយរបស់លេង នេះគ្រាន់តែត្រួសៗ នៅមិនទាន់បានសរុបជាមួយថ្លៃចេញម៉ូតរបស់គ្រឿងសង្ហារិមផ្សេងៗទៀតផង របស់ទាំងមូលក្នុងផ្ទះ 19លានបាត នៅពេលមានការចេញម៉ូតហើយនិងអ្នកដែលធ្វើសួនត្រូវតែជាអ្នកដែលមានជំនាញច្បាស់លាស់ ក្រៅពីរឿងសុវត្ដភាពរបស់ខ្លួនិងក្មេងៗ អាចនិងត្រៀមលុយទុក 1,6លានបាតទៀត
នៅមិនទាន់អស់ត្រឹមនេះទេ ព្រោះតម្លៃផ្សេងៗទៀត ថាអ្នករចនាផ្ទៃខាងក្នុងបានគណនានិងនៅមិនទាន់បានបូករួមជាមួយជាន់ទី 3 នោះទេ គ្រឿងសង្ហារិមនៅកន្លែងអាងហែលទឹក បន្ទប់ថតសម្លេងរបស់ Pok រួមទាំងព្រំតុបតែងក្នុងផ្ទះ ។ នេះមានន័យថាចំណែកនៅក្នុងបន្ទប់កូន និងចំណាយផ្សេងទៀតត្រូវត្រៀម 14លានបាតទៀតទើបគ្រប់
អត្ថបទដោយ : នីត្តា