អ្នកមានកូនតូចប្រយ័ត្នបន្ដិច តារាស្រីនាង Maeya ប្រាប់បណ្ដើរស្រក់ទឹកភ្នែកបណ្ដើរកូនរបស់នាងត្រូវបានសត្វចិញ្ចឹម…
អ្នកមានកូនតូចប្រយ័ត្នរឿងនេះបន្ដិច! តារាសម្ដែងស្រីសម្បុរស្រអែមម្ចាស់តំណែងបវរកញ្ញាថៃ (Miss Thailand World) ឆ្នាំ២០១៤នាង MaeyaNonthawan បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកពីហេតុការណ៍កូនប្រុសតូចរបស់ខ្លួនត្រូវឆ្កែខាំ។
ដោយរូបនាងបានឲដឹងផងដែរថាសត្វឆ្កែដែលខាំកូនប្រុសរបស់នាងនោះការពិតជាសត្វចិញ្ចឹមក្នុងផ្ទះទេ ហើយរូបនាងក៏មិននឹកស្មានថាមានរឿងបែបនេះកើតឡើងដែរ។ ពេលដែលកូននាងត្រូវឆ្កែខាំនោះនាងកំពុងតែនៅធ្វើម្ហូប មិនដឹងថាកូនលេងឆ្កែយ៉ាងម៉េចនោះទេ ស្រាប់តែមកឃើញកូនត្រូវឆ្កែខាំ ត្រូវមុខត្រូវមាត់និងស្មាទៀតផង ធ្វើឲខ្លួនជាអ្នកម្ដាយខ្លោចចិត្តស្រក់ទឹកភ្នែក។ រូបនាងចង់ប្រាប់រឿងរ៉ាវនេះទៅដល់អ្នកម្ដាយកូនតូចដ៏ទៃទៀតឲប្រយ័ត្នបន្ដិច ទោះជាសត្វចិញ្ចឹមនៅផ្ទះខ្លួនឯងក៏ដោយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ
 
			 
						



