បវរកញ្ញាមីយ៉ាន់ម៉ាឈ្នះការប្រកួតឈុតប្រចាំប្រទេសក្នុងវេទីការ Miss Universe ឆ្នាំនេះ! តោះមកមើលរចនាម៉ូតឈុត!!
ការប្រកួតបវរកញ្ញាពិភពលោកឆ្នាំនេះបានបញ្ចប់ហើយ ជាការប្រកួត Miss Universe 2020 ធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ។ ម្ចាស់មង្កុដឈ្នះការប្រកួតបវរកញ្ញាពិភពលោកឆ្នាំនេះក៏បានរកឃើញហើយផងដែរគឺបានទៅលើបវរកញ្ញារូបស្អាតនាង Andrea Meza មកពីប្រទេសMexico។
តែនៅក្នុងការប្រកួត Miss Universe ដែលមានការចូលរួមពីបវរកញ្ញាមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក មិនត្រឹមតែប្រកួតរកបវរកញ្ញារូបស្អាតឆ្លើយតបសំណួរបានល្អនោះទេ តែក៏មានការប្រកួតឈុតសម្លៀកបំពាក់ប្រចាំប្រទេសរៀងខ្លួនផងដែរ។ សម្រាប់បវរកញ្ញាដែលស្លៀកពាក់ឈុតប្រចាំប្រទេសរបស់ខ្លួនហើយទទួលបានជ័យលាភីលើវេទីការ Miss Universe 2020 ឆ្នាំនេះបានទៅលើនាង Thuzar Wint Lwin ជាបវរកញ្ញាមកពីប្រទេសមីយ៉ាន់ម៉ាស្លៀកពាក់ឈុតប្រចាំប្រទេសដែលមានការច្នៃម៉ូតស្រស់ស្អាតបន្ថែមព្រមជាមួយដៃទាំងពីរបានលើកផ្លាកសសេរថា Pray for Myanmar ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកទស្សនាជុំវិញពិភពលោក។
ប្រភព៖ Kapook
ដោយ៖ ស្រីល័ក្ខ




