Lydia ពេញចិត្តពេញបេះដូងចំពោះប្អូនប្រុសជាទីស្រលាញ់ Danchayanont បានចូលពិធីមង្គលការហើយ បរិយាកាសពោរពេញទៅដោយស្នាមញញឹមនិងភាពកក់ក្ដៅខ្លាំងណាស់
ក្នុងឋានៈជាបងស្រីច្បងក្នុងគ្រួសារ Lydia Saranrat សប្បាយចិត្តបំផុតដែលបានឃើញប្អូនៗរៀបការមានគ្រួសារ មុននេះ Doug Sarunporn ប្អូនស្រីពៅក្នុងផ្ទះទើបតែរៀបមង្គលការជាមួយស្វាមីរូបសង្ហាមិនប៉ុន្មានខែមុន អាចនិយាយបានថាមានក្ដីសុខក្នុងចិត្តទាំងលោកប៉ាអ្នកម៉ាក់ជាពិសេសបងស្រីដែលបានផុសរូបសម្ដែងក្ដីត្រេកអជាមួយប្អូនស្រី
ជាក់ស្ដែង បរិយាកាសនៃស្នាមញញឹមរបស់ Lydia ហើយនិងគ្រួសារបានកើតឡើងម្ដងទៀតនៅពេលប្អូនប្រុសជាទីស្រលាញ់ Danchayanont ដេញវេលាល្អបាន (27 ,05,2021) ចូលរោងការជាមួយភរិយាហើយ រៀបចំពិធីបែបងាយៗតែកក់ក្ដៅខ្លាំងណាស់ គ្រួសារទាំងពីរសម្ដែងក្ដីរីករាដល់កូនប្រុសកូនស្រីជារូបភាពដ៏ស្រស់ស្អាតបំផុត ជាពិសេសក្នុងវគ្គប្រលែងមេអំបៅ 88 ក្បាល
ទាំងអស់នេះ Lydia បងស្រីច្បងបានសរសេរពាក្យជូនពរប្អូនប្រុសយ៉ាងគួអោយស្រលាញ់ “Congratulations to @dunkcv and @poupeddddddd រៀបការបែបងាយៗពំពាក់ចិញ្ចៀនតាមពេលកំណត់ទុកនៅក្នុងផ្ទះយើង តាមមកជាមួយនិងការប្រលែងមេអំបៅ 88ជីវិត ធ្វើបែបនេះក៏ល្អព្រោះបានជួបជុំគ្នាទាំងពីរគ្រួសារ រួមទាំងអ្នកម៉ាក់របស់កូនក្រមុំផងដែរ ព្រោះបើរៀបចំនៅកន្លែងផ្សេងក៏ប្រហែលជាមិនបាននៅចូលរួមពិធីទេ កម្មវិធីជប់លៀងសម្រាប់មិត្តៗចាំពេលចប់កូវីដ-19ប្រសើរឡើងសិនណាចា”
អត្ថបទដោយ : នីត្តា