Jayden Cee ផ្អែមល្ហែមដាក់ Amy ខ្លាំងណាស់ដល់ថ្នាក់អ្នកគាំទ្របង្អាប់ថា សង្ស័យតែចង់បានអូនតូចៗមកបង្អួត….! មានរូបភាព

ជាគូស្នេហ៍ដែលស៊ូទ្រាំនិងគ្នាពិតៗសម្រាប់គូរបស់ Jayden Cee ជាមួយ Amy Klinpratoom ដែលនៅខាងមុខកាមេរ៉ាចូលចិត្តវ៉ៃគ្នាញ៉ោះគ្នា តែដល់ពេលវគ្គផ្អែមល្ហែមគឺថាផ្អែមឡើងស្ករចង់សុំចាញ់ រហូតអ្នកអត់គូចង់សម្លាប់ខ្លួនអស់ហើយ ដូចមុននេះចឹងក៏បង្ហាញវគ្គផ្អែមល្ហែមបន្ទាប់ពីចេញពីការឃុំខ្លួនការពារកូវីដ-19 ឡើងអ្នកគាំទ្រ ញញឹមតាមមិនឈប់ ជាក់ស្ដែងក៏មានឈុតឆាកផ្អែមល្ហែមចេញមកទៀតមកផ្ញើរអ្នកគ្រប់គ្នាបានលើសជាតិស្ករជាមួយគ្នា

ដោយថ្មីៗនេះ Amy ហើយនិង Jayden ព្រមព្រៀងចិត្តថ្លើមនាំគ្នាផុសរូបផ្អែមល្ហែមនៅក្នុង IG ជារូបភាពញិកញក់អង្គុយលើភ្លៅស្វាមី ចំណែកឯលោកប្ដីក៏ធ្វើមុខធ្វើមាត់ដាក់ភរិយាគួអោយខ្នាញ់

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាងស្រីដាក់  caption ថា “ស្អាតខ្លាំងណាស់ខ្សឹមដាក់ត្រជាក់យើងចា…..#ក៏មិនដឹងដែរនិង” ខាងប្រុសវិញដាក់ caption វិញថា “លូកលាន់ប្រពន្ធគឺជាតួនាទីរបស់ស្វាមីដូចជាយើង”

បណ្ដារមិត្តភ័ក្ដនៅក្នុងសិល្បៈរួមទាំងអ្នកគាំទ្រនាំគ្នាបង្អាប់ព្រមៗគ្នាសរសើរពីភាពគួអោយស្រលាញ់របស់អ្នកទាំងពីរនិងប្រាប់ទៀតថាចង់ឃើញមុខក្មេងៗឆាប់ៗនេះហើយ

អត្ថបទដោយ​ : នីត្តា