ចឹងៗតើបានកំលោះបារាំងលង់យ៉ាងនិង Gypsy ទាំងផ្អែមល្ហែមទាំងស៊ិចស៊ីថតរូបគូជាមួយសង្សាបារាំងឡើង…..! មានរូបភាព
Gypsy ថតរូបគូជាមួយ Nicholas សង្សាម្ចាស់ចិត្តនៅក្នុងអាងទឹក វគ្គរ៉ូមែនទិចផ្សំជាមួយភាពស៊ិចស៊ីក្ដៅរោលរាលដូចភ្លើងហើយក៏មិនដឹងថាត្រូវចាប់អារម្មណ៍មួយណាគ្រប់គ្នាលួចបង្អាប់ថាអានសៀវភៅយល់អត់និង
ជាគូស្នេហ៍មួយគូដែលកម្រិតជាតិស្ករឡើងខ្ពស់លើគូណាៗទាំងអស់ សម្រាប់គូស្នេហ៍របស់តារាស្រី Gypsy Kirati ជាមួយសង្សាកំលោះ Nicholas រហូតមកដល់ថ្ងៃនេះទាំងគូរទាក់ទងគ្នាមកបាន 3ឆ្នាំជាងហើយ មានរូបភាពខាងប្រុសធ្វើ surprise លត់ជង្គង់សុំរៀបការកាលពីឆ្នាំ 2019 អាចនិយាយបានថាបង្កើតភាពសប្បាយរីករាយជាខ្លាំង ក្រៅពីនិងយើងក៏បានឃើញរូបភាពរបស់ Gypsy ហើយនិង Nicholas នៅក្នុងឈុតផ្អែមល្ហែមៗ
ជាក់ស្ដែង Gypsy បានប្រលែងរូបភាពផ្អែមល្ហែមម្ដតទៀតដោយថតរូបគូជាមួយសង្សា ដោយទាំងពីរជ្រើសរើសយកកន្លែងអាងហែលទឹក Gypsy នៅក្នុងអាងក្នុងឈុតហែលទឹកយ៉ាងស៊ិចស៊ី កំពុងអោបករសង្សាកំលោះនៅក្នុងបរិយាកាសអង្គុយអានសៀវភៅបែបសង្ហារៗ សូមប្រាប់ថា ឈុតនេះរ៉ូមែនទិចជាងរឿងភាគស្នេហារបស់កូរ៉េទៅទៀតចា
គ្រប់គ្នាដែលបានឃើញបានមើលក្នុងវគ្គនេះហើយនាំគ្នាចូលទៅចុចឡាយជាច្រើន ព្រមទាំងមានបង្អាប់ដល់ Nicholas ថាសង្សាស្រីមកមកបែបនេះបានអានសៀវភៅដឹងរឿងអត់និង
អត្ថបទដោយ : នីត្តា














