បើកបង្ហាញមុខគូស្នេហ៍តារាក្នុងសិល្បះកូរ៉េខាងត្បូងទាំង៥គូដែលបានធ្វើឲអ្នកគាំទ្រចូលរួមត្រេកអរជាមួយការចាប់ផ្ដើមជីវិតគូពីគូស្នេហ៍ក្នុងរឿងក្លាយជាគូស្នេហ៍ពិត តែក៏ត្រូវខកចិត្តចូលរួមសោកស្ដាយវិញក្រោយប្រកាសដំណឹងចែកផ្លូវគ្នា៖
គូស្នេហ៍តារាជួរមុុខកូរ៉េ Song Joong-ki និង Song Hye-kyo ពីគូស្នេហ៍ក្នុងរឿងក្លាយជាគូស្វាមីភរិយាក្នុងជីវិតពិតតែក៏ត្រូវលែងលះចែកផ្លូវគ្នាវិញ
គូស្វាមីភរិយាតារា Lee Dong-gun និង Jo Yoon-hee ប្រកាសដំណឹងរៀបការព្រមជាមួយដំណឹងមានកូនតែក៏ត្រូវលែងលះគ្នាវិញក្នុងឆ្នាំ២០២០
គូស្នេហ៍តារាកូរ៉េល្បីល្បាញ Ahn Jae-hyun និង Koo Hye-sun រៀបការនិងគ្នាភ្លាមៗក្រោយសម្ដែងរឿងរួមគ្នា តែក៏ត្រូវធ្វើឲអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយដំណឹងលែងលះគ្នាវិញដែរ
គូស្នេហ៍តារាកូរ៉េប្រុសសង្ហារស្រីក៏ស្អាត Lee Min-ho និង Bae Suzy គូនេះអ្នកណាក៏ថាសាកសមតែក៏ត្រូវចែកផ្លូវគ្នាវិញក្រោយការសម្ដែងរឿងរួមគ្នាចប់មិនយូរប៉ុន្មានផងដែរ
តារាសម្ដែងប្រុសស្រី Lee Joon និង Jung So-min ក្លាយជាគូស្នេហ៍ក្នុងជីវិតពិតក្រោយសម្ដែងរឿង My Father is Strange តែក៏បានប្រកាសដំណឹងចែកផ្លូវគ្នាវិញកាលពីថ្មីៗនេះដែរ
ប្រភព៖ Mthai
អត្ថបទដោយ៖ ស្រីល័ក្ខ