សម័យកូវីដ-19 ងាយៗឆាប់ចប់! Jak Jaan ដឹកដៃកូនកំលោះ K Wattana ចុះអេតាស៊ីវិលចាប់ផ្ដើមវីជិតគូយ៉ាង….! មានរូបភាព

ទោះបីជាពិធីមង្គលរបស់តារាសម្ដែងស្រី Jak Jaan ហើយនិងម្ចាស់ចិត្ត K Wattana ត្រូវបានពន្យាពេលទៅដោយគ្មានកាលកំណត់ តែនៅថ្ងៃនេះ អ្នកទាំងពីរដេញវេលាល្អបានកាន់ដៃគ្នាធ្វើដំណើរទៅចុះអេតាស៊ីវិលរួចរាល់ហើយ

ថ្ងៃសុក្រទី 28 ឧសភា 2021 ម៉ោង 11.15 នាទី គឺជាថ្ងៃមួយដ៏សំខាន់សម្រាប់ជីវិតតារាសម្ដែងស្រីស្អាតសាច់ចាំ Jak Jaan ហើយនិងលោក K ដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា

After Footer (Active) - damrei Mr1 Zone2

ដោយខាងស្រីតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌សប្រេនហាង @canitt_official ចំណែកឯខាង ប្រុស សង្ហាទន់ភ្លន់ក្នុងឈុតអាវធំពណ៌កាគីប្រេនរបស់  @herringbone_menswear

នៅថ្ងៃសុក្រទី 28 ឧសភា 2021 ជាពេលវេលាល្អដែលមានពិធីសិរីមង្គល ហើយនិងកម្មវិធីជប់លៀង តែដោយស្ថានការណ៍កូវីដ-19 ទាំងគូទើបបានពន្យាសពេលកម្មវិធីខាងលើ ដើម្បីជាសុវត្តិភាពគោរពតាមរដ្ឋាភិបាល

អត្ថបទដោយ​ : នីត្តា