ច្រើនដូចដើរហាង តោះមកមើលបន្ទប់ដាក់ស្បែកជើងគ្រប់ម៉ូត របស់តារាស្រីតួអង្គអ្នកម្ដាយក្នុងរឿងដកសោករូបនេះ!!

អូហូ ច្រើនបែបនេះដូចដាក់តាំងលក់ក្នុងហាងហើយ! បើកបង្ហាញបន្ទប់តែងខ្លួនរបស់តារាស្រីជើងចាស់សម្រស់ចាំក្នុងសិល្បះថៃ ដែលអ្នកទស្សនាតែងចាំរូបនាងថាជាតួអង្គអ្នកម្ដាយក្នុងរឿងនាងដកសោក តារាស្រីនាង Jeab Sopitnapa។

ដោយក្នុងបន្ទប់តែងកាយរបស់តារាស្រីរូបនេះបានរៀបចាំយ៉ាងស្រស់ស្អាតប្រណិតជាពិសេសកន្លែងដាក់ស្បែកជើង ដែលមានស្បែកជើងច្រើនម៉ាកច្រើនម៉ូតថ្លៃៗមកតាំងតម្រៀមគ្នាជាជួរៗច្រើនសន្ធឹក ឃើញហើយពិតជាលាន់មាត់សសើរថាដូចមកមើលស្បែកជើងនៅហាងលក់ទំនើបៗអញ្ចឹង។ ចង់ដឹងថាតារាស្រីនាង Jeab មានចំណង់ចំណូលចិត្តក្នុងការតុបតែងខ្លួនជាមួយស្បែកជើងយ៉ាងណាខ្លះនោះតោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Mthai

អត្ថបទដោយ៖ ស្រីល័ក្ខ