ស្នេហាមិនមែនជាសេវាកម្ម! Bee Namthip ច្បាស់លាស់ហើយរឿងស្នេហាថ្មី ជាមួយនិងប្រយោគត្រូវចិត្តរបស់….! មានរូបភាព
Bee Namthip ផុសទាក់ទងនិងរឿងស្នេហាដែលច្បាស់លាស់ដោយពាក្យបំផុសគំនិត មិនបានតាមរកអ្នកដែលសំបូរបែប កំពុងតាមរកអ្នកដែលស្រលាញ់ហើយទទួលយកភាពមិនសំបូរបែបបាន
កំពុងតែមានការចាប់អារម្មន៍ខ្លាំងរឿងស្នេហាសម្រាប់តារាសម្ដែងស្រី Bee Namthip បន្ទាប់ពីអ្នកធុរកិច្ច Fluke Chalak បានចេញមកបើកចិត្តនិយាយរឿងរ៉ាវផ្សេងៗតាំងតែបែកគ្នាជាមួយអតិតភរិយា ហើយទើបតែចាប់ផ្ដើមទំនាក់ទំនងជាអ្នកពិេសសបានត្រឹមតែ 1ខែ ជាមួយស្នេហាថ្មីរបស់នាងលើកនេះ និងមានបើកបង្ហាញរូបភាបផ្អែមល្ហែម រូបភាពគូថ្មីៗនេះ ឬអត់ ឬមួយទាំងពីរនាក់បានត្រឹមតែជាមិត្តល្អនិងគ្នា?
ព្រោះមួយសប្ដាហ៍កន្លងទៅនេះ Bee Namthip បានផុសពាក្យបំផុសគំនិតទាក់ទងរឿងរ៉ាវស្នេហាជាញឹកញាប់ដូចជា “គ្រប់ទំនាក់ទំនងដែលល្អ វាត្រូវតែចេះមើលថែគ្នា យកចិត្តទុកដាក់ចំពោះគ្នា សិក្សាស្វែងយល់ពីគ្នា មានទាំងអោយ និងទទួល បើចាំតែគេលួង មកមើលថែ បារម្ភតែម្ខាង បែបនិងវាត្រឹមតែជាសេវាកម្ម មិនមែនជាស្នេហានោះទេ”
ហើយជាក់ស្ដែងជាមួយនិងប្រយោគដែរថា “តាមពិតទៅយើងមិនបានកំពុងតាមរកអ្នកដែលសំបូរបែប យើងកំពុងតាមរកអ្នកដែលស្រលាញ់និងទទួលយកបាននូវភាពមិនសំបូរបែបរបស់យើងទៅវិញទេ”
ហើយពាក្យបំផុសគំនិតនេះហើយដែលជាភាពច្បាស់លាស់សម្រាប់មុំនៃក្ដីស្នេហារបស់ Bee Namthip បំផុត គ្រប់គ្នាដែលបានអានហើយក៏យល់ស្រមចំពោះរឿងនេះដូចគ្នា
អត្ថបទដោយ : នីត្តា














