តួឯកស្រីនាង Bella ក្លាយជាទេពធីតាក្នុងចិត្ដអ្នកគាំទ្រក្រោយពីរូបនាងត្រៀមចែក២មុឺនគ្រួសារ….

តារាសម្ដែងស្រីរូបស្អាតតួឯកស្រីមានប្រជាប្រិយភាពក្នុងរឿងភាគថៃនាង Bella Ranee រឹតធ្វើឲអ្នកគាំទ្រស្រលាញ់ពេញចិត្តថែមទៀត ក្រោយពីឃើញសកម្មភាពរបស់នាងក្នុងកំពុងពេល Covid-19 នេះបានចេញមុខជួយអស់ពីកម្លាំងកាយចិត្តទៅដល់អ្នកខ្វះខាតក្នុងប្រទេសថៃ។

ដោយក្រោយពីបានជួយជាថវិការទៅដល់មន្ទីពេទ្យនិងដល់អ្នកកើត Covid-19 ដូចតារាដ៏ទៃទៀតដែរ តួឯកស្រីនាង Bella នៅតែបន្ដជួយឥតឈប់ដល់អ្នកដល់លំបាកក្នុងពេលកូវីដនេះដូចជា ជួយផ្សព្វផ្សាយផលិតផលឲដោយមិនគិតប្រាក់ ពេលនេះត្រៀមចែកសម្ភារះដល់អ្នកខ្វះខាត។ ដោយសម្ភារះប្រើប្រាស់និងអាហារហូបចុកតារាស្រីនាង Bella និងក្រុមកាងារបានរៀបចំយ៉ាងស្រស់ស្អាតដាក់ក្នុងប្រអប់ពណ៌ផ្កាឈូកព្រមពាក្យឲកម្លាំងចិត្តត្រៀមចែកដល់២មុឺនគ្រួសារផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ