តារាសម្ដែងស្រីជើងចាស់ក្នុងសិល្បៈថៃនាង Jakjan Akhamsiri មួយរយះមុនបានចេញមុខទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍ប៉ូលីស ប្ដឹងអ្នកចាត់ការផ្ទាល់ខ្លួននិងមិត្តសម្លាញ់ក្នុងសិល្បៈម្នាក់ ពីបទបរិហាកេរ្ដិ៍និងបោកប្រាស់ទំនុកចិត្ត។ ដោយរឿងហេតុការណ៍កើតឡើងដោយសារតែអ្នកចាត់ការរបស់នាងបង្កើតពាក្យចចាមអារ៉ាមថាគូដណ្ដឹងនាងការពិតមានភរិយាហើយធ្វើឲមានការយល់ច្រលំពីមហាជនអ្នកលេងបណ្ដាញសង្គមនិងមានការជេរប្រមាថនាងខូចកេរ្ដិ៍ឈ្មោះ។
ក្រោយពីបាននាំគូដណ្ដឹងចេញមុខបកស្រាយថារឿងនេះមិនពិតរួចស្រេចហើយ នាងនិងគូស្នេហ៍សម្រេចចិត្តនាំគ្នាដាក់ពាក្យប្ដឹងទាំងអ្នកចាត់ការនិងអតីតមិត្តសម្លាញ់ក្នុងសិល្បៈម្នាក់នាង Nok Usanee ដោយសសេរសារមិនពិតយកមកបង្ហោះធ្វើឲមានអ្នកជឿព្រោះគិតថាជាមិត្តនឹងគ្នា។ ចុងក្រោយថ្មីៗនេះក្នុងខែមិថុនានេះទាំង Nok និង អតីតអ្នកចាត់ការរបស់ Jakjan ត្រូវបានប៉ូលីសនាំខ្លួនមកធ្វើការសាកសួរដល់ប៉ុស្ដិ៍ប៉ូលីសហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ