ថាអត់ខ្នាញ់មួយម៉ាត់ទៅ! អូន Phayu ជួយម៉ាក់ Chompoo ធ្វើ Review ម្ហូបអាហារនិយាយមធ្យមទេតែងំភ្នែកសម្លឹងអត់….! មានវីដេអូ
តែងតែមានអ្វីប្លែកៗចេញមកអោយហ្វេនៗបានឃើញរហូតនៅក្នុង IG @chomismaterialgirl របស់តារាប្រចាំចិត្តស្រីស្អាត Chompoo Araya បានញញឹមជាមួយគ្នា សម្រាប់ភាពគួអោយស្រលាញ់របស់កូនប្រុសភ្លោះ Shayfa-Phayu
ជាក់ស្ដែង Chompoo Araya ក៏បានបង្ហាញក្លិបវីដេអូ IG story ខណៈពេលកំពុង Review អាហារជាមួយតារាសម្ដែងសិស្សប្អូន On Sriphan ដោយសាម៉ីខ្លួនបានបបួលកូនប្រុសពៅអូន Phayu មកនិយាយបរិយាយជាមួយផងដែរ
ដោយអូន Phayu បានឮសម្លេងស្រែកហៅរបស់ម៉ាក់ៗក៏មិនបដិសេធក្នុងការដើរចូលមករកកាមេរ៉ា ព្រមទាំងនិយាយពោរពេញទៅដោយសម្លេងស្រទន់ៗរៀបរាប់គ្មានអៀនសោះឡើយ បរិយាយពីរសជាតិឈ្ងុយឆ្ងាញ់ដល់ថ្នាក់លើកមេដៃអោយទៀតផង
រឿងនេះក៏បានសាងស្នាមញញឹមដល់ហ្វេនៗអ្នកគាំទ្រ យ៉ាងល្អប្រសើរ ព្រោះក្រៅពីភាពគួអោយស្រលាញ់របស់អូន Phayu លើសប្រមាណហើយ រឿងការញុំសាម៉ីខ្លួនក៏ចូលចិត្ត មិនធ្វើតួរងរបស់អ្នកណានោះទេ
អត្ថបទដោយ : នីត្តា