Aum ក្រមុំអាយុ 16ឆ្នាំមិនអាចប្រៀបផ្ទឹមបាន បង្ហាញមុខគ្មានម៉្សៅគ្មានពណ៌តែរកស្នាមមួយគ្មាន ប៉ុន្ដែគ្រប់គ្នាបែរជាចាប់អារម្មណ៍ទៅលើសៀវភៅទៅវិញ!!! មានរូបភាព

Aum Patcharapa បង្ហាញមុខធម្មជាតិអត់មានម៉្សៅអត់មានតុបតែងលាបពណ៌អ្វីទាំងអស់ ស្បែកម៉ត់រលោងស្អាតខ្លាំងណាស់ តែគ្រប់គ្នាបែរជាលួចចាប់អារម្មណ៍លើសៀវភៅទៅវិញ សូមប្រាប់ថាឡូយណាស់

ជាកំពូលតារាក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ Aum Patcharapa ជាមួយរូបភាពជាក់ស្ដែងដែលគ្រប់គ្នាបានឃើញហើយច្បាស់ជាភ្ញាក់ផ្អើលចំពោះសម្រស់ដ៏ល្អឥតខ្ចោះរបស់នាងនៅពេលដែលលើមុខគ្មានម៉្សៅអ្វីទាំងអស់ ចង់ប្រាប់ថាស្បែកស្អាតម៉ត់រលោងរកតែស្នាមមួយគ្មាន ទោះបីជាប៉ុន្មានឆ្នាំកន្លងផុតទៅ Aum ក៏នៅតែក្មេងជាងវ័យ អាចនិយាយបានថាអ្នកគាំទ្រពេញចិត្តចំពោះមុខអត់ម៉្សៅណាស់ នាំគ្នាចូលមកចុចឡាយអោយភ្លាមៗតែម្ដង

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែរឿងនេះក៏ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍និងនិយាយដល់គឺសៀវភៅនៅក្នុងដៃនាង ដែលកំពុងអានដែលមានឈ្មោះថា “មនុស្សសម្ដីឆ្កែ ដល់ពេលយកឆ្កែចេញពីមាត់” ចង់និយាយថាសៀវភៅនិងអេមមែនទែនទើបធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍យ៉ាងនេះ

អត្ថបទដោយ : នីត្តា