ទីបំផុត! Bee Namthip ចេញមុខបកស្រាយរឿងដែលចោទប្រកាន់ថាដណ្តើមប្តីគេហើយ!

ជាការពិតណាស់ ថ្មីៗនេះ មហាជាច្រើនកំពុងតែចាប់អារម្មណ៍រឿងដែលថា តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Bee Namthip ត្រូវបានគេចោទប្រកាន់ថាចូលជ្រៀតជ្រែក មានទំនាក់ទំនងជាមួយលោក Fluke ខណៈដែលអតីតភរិយាទើបតែសម្រាលកូនបានមួយខែតែប៉ុនណោះ។

តែយ៉ាងណាមិញ ក្រោយពេលព័ត៌មាននេះលេចលឺចេញទៅកាន់តែខ្លាំង ស្រាប់តែថ្មីៗនេះ តារាស្រី Bee Namthip បានចេញមុខបកស្រាយយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«បើនិយាយឱ្យចប់ទៅ នាងមិនបាន ស្គាល់លោកFluke នៅក្នុងខែតុលា ដូចដែលភរិយាFluke និយាយនោះទេ តែនាងស្គាល់គ្នា នៅក្នុងខែវិច្ឆិកា ចំណែករឿងនំខេកនោះ គឺដំបូងឡើយនាងគ្រាន់តែផុសប្រូម៉ូតនៅក្នុងIG របស់នាងតែប៉ុណ្ណោះ ស្រាប់តែពេលនោះលោកFluke ក៏សួរនាំចង់ទិញ តែនាងក៏មិនបានលក់នោះទេ ដោយឱ្យលោកហ្វ្រី គ្រាន់តែលោកជួយ ប្រម៉ូតនាងនៅក្នុងIG តែប៉ុណ្ណោះ ចំណែកឯរឿងចចាមរ៉ាម ថានាងផ្ញើខេកឱ្យទៅអ្នកផ្ទះFluke ដើម្បីអបអរកូនដែលកើតមកនោះមិនពិតទេ ព្រោះនាងមិនបានដឹងឡើយ ថាលោកFluke មានកូនឬក៏អត់នោះ ព្រៅហមិនដែល ឃើញបង្ហោះរូបកូន មួយទៀតរឿងដែលនាងទៅផ្ទះFluke​ នៅថ្ងៃទី២ មេសា នោះវាជារឿងពិត ហើយពេលនោះ នាងក៏បានជួបម្តាយFluke និងជំរាបសួរគាត់ធម្មតា  ដូចទៅតាម អ្នកស្គាល់គ្នាផងដែរ»

មិនត្រឹមតែប៉ុនណោះ Bee ថែមទាំងនិយាយទៀតថា រូបនាងនិងលោកFluke គឺពិតជាមាន ទំនាក់ទំនងជាមួយគ្នាពិតមែន តែពាក្យដែលថានាងជាជនទី៣នោះគឺមិនពិតនោះទេ ព្រោះ Fluke បានប្រាប់ថាលោកនិងអតីតភរិយាបានចែកផ្លូវគ្នាតាំងពីថ្ងៃទី២មេសា ឆ្នាំ២០២១មកម្ល៉េះ ហើយមូលហេតុនាងក៏មិនបានដឹងដែរ ហើយនាងចេញមុខបកស្រាយនេះ ក៏មិនមែនចង់ឈ្នះឬចង់មានបញ្ហាអ្វីដែល គ្រាន់តែចង់បញ្ជាក់ការពិតបែបណាប៉ុនណោះ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី