កើបលុយល្មម! អ្នក​ដែល​បាន​វិនិយោគ​លើ​ Microsoft ចំនួន​១ពាន់$កាលពី១០ឆ្នាំមុន​ ពេល​នេះកើនចំណូល៧០០%

Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ដែលទើបតែបានក្លាយជាក្រុមហ៊ុនមានតម្លៃ១ពាន់ពាន់លាន​ដុល្លារអាមេរិក ​បច្ចុប្បន្ន Microsoft ជាក្រុមហ៊ុនដែលចុះបញ្ជីផ្សារហ៊ុនអាមេរិក ដោយហ៊ុនបច្ចុប្បន្នតម្លៃប្រមាណ​១២៩ដុល្លារ។

ប្រសិនបើអ្នកបានវិនិយោគនៅក្នុងក្រុមហ៊ុន Microsoft កាលពី១០ឆ្នាំមុន នោះអ្នកនឹងទទួលបានលទ្ធផលល្អ។ យោងតាមការគណនារបស់ស្ថានីយទូរទស្សន៍ CNBC បានឱ្យដឹងថាការវិនិយោគ១០ពាន់ដុល្លារកាលឆ្នាំ២០០៩ អ្នកនឹងចំណេញបានជិត៨ពាន់ដុល្លារនៅ​ឆ្នាំ២០១៩ ពោលគឺអ្នកចំណេញបានចំនួន៧០០%។

ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft មានការកើនឡើង ដោយកើនឡើងច្រើនជាង៣% បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីដែលបានកើនឡើង៥% រហូតដល់ចំនួន១ពាន់ពាន់លានដុល្លារ។ ប្រាក់ចំណូលបានកើនឡើង១៤% ស្មើនឹង៣០,៦ពាន់លានដុល្លារ ដោយបានកើនឡើងដល់២៩,៨៤ពាន់លានដុល្លារ។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Microsoft ត្រូវបានបង្កើតឡើងដោយ មហាសេដ្ឋី Bill Gates និងលោក Paul Allen ក្នុងឆ្នាំ១៩៧៥។ កាលពីឆ្នាំ២០១៨កន្លងទៅនេះ Microsoft រកចំណូលបានប្រមាណ១១០ពាន់លានដុល្លារ មានទ្រព្យសកម្ម១៥៨ពាន់លានដុល្លារ និងបុគ្គលិក ជាង១៣ម៉ឺននាក់៕