Mew Nittha អនាគតអ្នកម៉ាក់ដៃថ្មីពោះកាន់តែធំម៉ាក់កាន់តែស៊ិចស៊ី ហ្វេសិនឈុតអ្នកពោះធំយ៉ាងស្រស់ស្អាត!! មានរូបភាព
កំពុងតែសប្បាយក្នុងការញុំពិតមែនហើយសម្រាប់អ្នកម៉ាក់ភ្លើងខៀវយ៉ាង Mew Nittha អាចនិយាយបានថាឃើញនាងញុំអ្វីក៏មើលទៅដូចជាឆ្ងាញ់ពិសារទាំងអស់ ដូចរូបភាពមុខនេះដែលនាងញុំធូរ៉េនដល់ថ្នាក់មកអង្គុយបកញុំខ្លួនឯង តែរាងម៉ាក់ៗនៅតែអេមដូចដើម
ហើយចំពោះរូបភាពជាក់ស្ដែងដែល Mew check in នៅហាងកាហ្វេ ហើយរូបភាពនៅលើតុនិងមានទាំងរបស់ញុំរបស់ផ្អែម ព្រមជាមួយស្ទាយស្អាតៗ ដែលខុសប្លែកពីអ្នកម៉ាក់ទូទៅដែលស្លៀកពាក់ឈុតជិតៗ តែចំណែក Mew វិញប្រលែងក្បាលពោះយ៉ាងច្បាស់ ឈុតរបស់ម៉ាក់មានស៊ិចស៊ីបែបតិចៗ ហើយពេលនេះនាងពរពោះកូនដំបូងបាន 6 ខែជាងហើយ
ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតទ្វេឡើង អ្នកណាៗដែលបានឃើញក៏និយាយថាសក្ដិសមហើយដែលមានកូនស្រី ពោះកាន់តែធំកាន់តែស្អាត ហើយគ្រប់គ្នាសុទ្ធតែចូលចិត្តហ្វេសិនពោះធំរបស់នាងគ្រប់ឈុតតែម្ដង ជាអ្នកម៉ាក់ដែលមានផ្ទៃពោះមើលហើយ sexy ណាស់
អត្ថបទដោយ : នីត្តា



















