ពាក់អាវម៉េចស្ទាវ! Sririta ផ្អែមល្ហែមតែស៊ិចស៊ីមិនធម្មតាយកបាច់ផ្កាស្រស់ធ្វើជាអាវថត ស្ទាយនៅផ្ទះប៉ុន្ដែហេតុអ្វីក៏…..! មានរូបភាព
អាចនិយាយបានថាសម្រស់ដែលមានគឺមិនដែលបាត់បង់ឬធ្លាក់ចុះសូម្បីតែបន្ទិចសោះឡើយ សម្រាប់តារាស្រី Sririta Jensen ទោះបីជាទើបតែសម្រាលកូនដំបូងហើយក្ដីតែនាងក៏មើលថែខ្លួនឯងអោយរាងត្រលប់មកស្រលូន មុខស្អាតដូចដើមបានយ៉ាងឆាប់រហ័ស
ជាក់ស្ដែង Sririta បានបង្ហាញរូបភាពតាមរយៈ IG ផ្ទាល់ខ្លួន @sriritajensen ជារូបភាពរបស់នាងខណៈពេលកំពុងអោបបាច់ផ្កាយ៉ាងធំពណ៌សស្រស់ស្រទន់ដោយក្រសែភ្នែក តែមានស៊ិចស៊ីដោយការស្លៀកខោវស្ទាយរហែកភ្លៅ ព្រមទាំងយកបាច់ផ្កាមកធ្វើជាអាវអត់ដៃ បន្ថែមដោយឃ្លាថា “ផ្កាដុះក្លាយជាអាវទៅហើយចា”
រឿងនេះធ្វើអោយអ្នកគាំទ្រ ចូលទៅចុចឡាយអោយនាងភ្លាមៗ ហើយក៏មានបញ្ចេញមតិយោបល់ដូចៗគ្នាថា Sririta ផ្អែមស្រទន់តែលួចស៊ិចស៊ីខ្លាំងណាស់ ហេតុជាអ្នកម៉ាក់ដែលនៅផ្ទះមើលថែកូនតែស្រស់ស្អាតបានដល់ថ្នាក់នេះ
អត្ថបទដោយ : នីត្តា












