Mark-Kim ត្រូវបុគ្គលមិនស្គាល់មុខទំលាយរឿងថាទាំងពីរនាក់បានចែកផ្លូវគ្នាតែអ្នកគាំទ្រដេញអោយទៅ…..! មានរូបភាព
Mark-Kim ត្រូវបុគ្គលមិនស្គាល់អត្ដសញ្ញាណចូលទៅ comment នៅក្នុង IG ប្រាប់ថាអ្នកទាំងពីរបានចែកផ្លូវគ្នាហើយ មួយរយៈទៀតនិងលែងមានរូបគូនៅក្នុង IG ហ្វេនៗនោះគ្នាព្រួតដៃដាក់គ្មានប្រណីសោះឡើយ
ជាគូស្នេហ៍មួយគូទៀតនៅក្នុងវិស័យសិល្បៈដែលផ្អែមល្ហែមហើយគ្រប់គ្នាកំពុងទន្ទឹងរងចាំដំណឹងល្អជាខ្លាំង សម្រាប់គូតារាប្រុសស្រី Mark Prin និង Kimberly មកដទល់សព្វថ្ងៃនេះទាំងគូបានចាប់ដៃគ្នាដើរលើវិថីជីវិតគូស្នេហ៍អស់រយៈពេល 7 ឆ្នាំហើយ មានរូបភាពស្វីតៗមកអោយអ្នកគាំទ្របានឃើញជាញឹកញាប់
ទោះបីស្នេហាទៅដោយរលូនប៉ុន្ដែនៅមានបុគ្គលមិនស្គាល់មុខចូលទៅ comment នៅក្នុង IG ព្រមទាំងប្រាប់ថាទាំង Mark ទាំង Kim លើកនេះម្នាក់ៗសុទ្ធតែដាច់ខាតបន្ទាប់ពីឈ្លោះទាល់ទែងគ្នាជាច្រើនលើកច្រើនសារ ហើយនៅប្រាប់ទៀតថាមិនយូរទេនៅក្នុង IG របស់អ្នកទាំងពីរនិងលែងមានរូបគូអោយឃើញតទៀត នៅមានប្រាប់អោយតាមដានពត៌មានបែកគ្នានិងចេញនៅថ្ងៃណា
បន្ទាប់ពីមានបុគ្គលមិនស្គាល់មុខចូលទៅ comment ពីរឿងរ៉ាវរបស់ Mark-Kim និងធ្វើអោយអ្នកគាំទ្រចូលទៅវាយប្រហារយ៉ាងចាស់ដៃ ដោយប្រាប់ថាជាការសាងរឿងអត់ប្រយោជន៍ ព្រោះមុននេះ Mark-Kim នៅផុសរូបគូនៅឡើយ នៅឡាយផ្ទាយជាគូនិយាយគ្នាជាមួយអ្នកគាំទ្រសោះ អ្វីដែលសំខាន់គ្រប់គ្នានៅឃើញថា Mark-Kim នៅដើរកាន់ដៃគ្នាទៅញុំអាហារយ៉ាងផ្អែមល្ហែមទៀតផង
អត្ថបទដោយ : នីត្តា