ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលអ្នកនាង សុគន្ធ និសា ជាសះស្បើយពីជម្ងឺកូវីដ១៩ និងបញ្ចប់ការធ្វើចត្តាឡីស័កភ្លាម អ្នកនាងនិងគ្រួសារ ក៏បានចេញទៅសហរដ្ឋអាមេរិចភ្លាមៗ ធ្វើឲ្យហ្វេនៗជាច្រើនចង់ដឹងមូលហេតុយ៉ាងខ្លាំង។
តែយ៉ាងណាមិញក្រោយពេលរស់នៅទឹកដីសហរដ្ឋអាមេរិចមួយរយៈ តារាចម្រៀងស្រីរូបនេះ ក៏ប្រកាសថានឹងវិលមកប្រទេសកម្ពុជាវិញ ហើយក្នុងនោះក៏មានហ្វេនបានចូលសួរអ្នកនាងទាក់ទងនិងការទៅអាមេរិចយ៉ាងប្រញ៉ាប់បែបនេះ។
ក្នុងនោះអ្នកនាងបានតបទៅថា៖
«ខ្ញុំជិតផុត Visa ដែលត្រូវទៅយក Green card សិទ្ធដេីម្បីរស់នៅទីនោះ ព្រោះគ្រួសារប្តីខ្ញុំនៅអាមេរិក ខ្ញុំចោល Visa នេះម្តងហេីយ ម្តងនេះបេីចោលទៀតខ្ញុំខ្លាចមិនអាចចេញចូលតាមប្តីបាន ដូច្នេះត្រូវទៅអោយទាន់មុនផុត Visaក្នុង Passport»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី