ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក James Jirayu កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍លេងខ្លួន ក៏ដូចជារូបសម្រស់ដ៏ស្រស់ស្អាតរបស់លោកផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពតារាប្រុសរូបនេះ ធ្វើការដោះអាវបង្ហាញសាច់ដុំកង់ៗ និងសាច់ដ៏សខ្ចី នៅក្នុងអាវទឹក មើលទៅពិតជាសុិចសុី និងស្រស់សង្ហាខ្លាំងណាស់ គ្រាន់តែនារីៗឃើញភ្លាម លាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាប្រុសរូបនេះ ពិតជាស្រស់ស្អាតខ្លាំង សូម្បីតែសាច់ក៏សខ្ចី មិនចាញ់ស្រីៗដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី