មួយឃ្លារបស់ ខេមរៈ សិរីមន្ត ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ថាសព្វថ្ងៃនេះកំពូលតារាចម្រៀងប្រុសល្បីឈ្មោះលោក ខេមរៈ សិរីមន្ត  កំពុងតែសាងសុភមង្គលជាមួយគ្រួសារ ដែលមានភរិយាដែលចេះយល់ចិត្ត និងកូនៗដ៏គួរឲ្យស្រលាញ់ខ្លាំងទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកទើបតែបង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្ដាញសង្គម បង្ហាញពីសកម្មភាពលោកកំពុងតែអៀវកូនស្រីដោះនៅលើខ្នង ខណៈពេលកំពុងតែដើរលំហែកាយជាមួយនិងគ្រួសារ ហើយពេលនោះលោកក៏បានភ្ជាប់ជាមួយសារមួយឃ្លាថា៖

After Footer (Active) - damrei Mr1 Zone2

«ធ្វើជាប៉ាៗគេមិនមែនស្រួលទេធ្វើម៉ាក់ៗបានស្រួលហិហិ??????»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបាននាំគ្នាចូលទៅបញ្ចេញមតិសរសើរលោក ខេមរៈ សិរីមន្ត មិនត្រឹមតែជាកំពូលតារាចម្រៀងដ៏ល្បីឈ្មោះនោះទេ ហើយក៏ជាមេគ្រួសារដ៏ល្អម្នាក់ផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី