ក្លាយជាមេម៉ាយចាយរាង តារាស្រីនាង Tik Kanissarin ក្រោយបែកបាក់ជាមួយអតីតស្វាមីតួឯកប្រុសជើងចាស់លោក Sornram Teppitak ពេលនេះសុំប្ដូរឈ្មោះថ្មីឲខ្លួនឯងព្រមជាមួយការប្ដូរស្ទាយតែងកាយស្រស់ស្អាតក្មេងវ័យលើសដើម។
ចំណងអាពាហ៍ពិពាហ៍បែកបាក់ធ្វើឲតារាស្រីនាង Tik មានការលំបាកជាច្រើនទាំងរឿងប្រាក់កាសនិងកេរ្ដិ៍ឈ្មោះ ដោយរូបនាងត្រូវបានគេដឹងថាចែកផ្លូវគ្នាព្រោះតែនាងលេងល្បែងអនឡាញនិងរងការរិះគន់ក្នុងបណ្ដាញសង្គមជាច្រើន។ ក្រោយចេញពីផ្ទះ Tik ក៏បានតស៊ូជាមួយជីវិតនៅលីវជាថ្មីព្រមទាំងបំណុលដែលជំពាក់គេ ផ្ដើមសាងឈ្មោះក្នុងវិថីសិល្បៈម្ដងទៀតព្រមទាំងដាក់ឈ្មោះថ្មីឲខ្លួនឯងហៅថា Gongploy។ ថែមមានឈ្មោះថ្មីលើកនេះរូបនាងក៏បានប្ដូរស្ទាយតែងខ្លួនថ្មី ស្រស់ស្អាតក្មេងវ័យដើម្បីកាងារចូលមកថ្មីៗក្នុងសិល្បៈផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




