តោះមកស្គាល់ Fahyong តួឯកស្រីរះថ្មីល្បីភាពស្រស់ស្អាតនិងស្នាដៃការសម្ដែង!!

នៅក្នុងរឿងភាគថៃក្រៅពីតារាជើងចាស់ល្បីៗមានស្នាដៃការសម្ដែងហើយ ក៏មានតារារះថ្មីៗកំពុងទទួលបានសន្ទុះការគាំទ្រផងដែរ។ នៅក្នុងចំណោមនេះមានតារាស្រីកំពុងរះនាង Fah Yongwaree តួឯកស្រីវ័យក្មេងមានវ័យ២២ឆ្នាំ ដែលកំពុងទទួលបានការគាំទ្រក្នុងការសម្ដែងរឿងភាគថៃថែមជាតារាស្រីល្បីភាពស្រស់ស្អាត។

ដោយថ្វីត្បិតតែរូបនាងមានសម្រស់ដូចតារាកូនកាត់ តែការពិតនោះរូបនាងរូបនាងជនជាតិថៃមិនកាត់សាសន៍ផ្សេងទេ។ ថែមរូបនាងជាតារាស្រីដែលបានទៅសិក្សានៅប្រទេសអាមេរិក the US Avian Aviation School Faculty of Science ផ្នែកការបើកយន្ដហោះផងដែរ។ ក្រៅពីអាជីពអ្នកយន្ដហោះរូបនាងក៏ចាប់អារម្មណ៍លើការសម្ដែងទទួលបានជោគជ័យទាំងការសម្ដែងរឿងភាគនិងភាពយន្ដ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ