Aum Patcharapa ពូកែបង្អាប់គេណាស់ដែរនិង អស់សំណើចសើចអោយ Ning Panita កំពុងចូលរួមច្រៀងក្នុងកម្មវិធីច្រៀងឆ្លងជញ្ជាំង!!! មានវីដេអូ

ភ្ញាក់ផ្អើលទាំងអ្នកមើលផ្ទាល់ក្នុងកម្មវិធី និងអ្នកមើលនៅផ្ទះ ហើយរួមទាំងមហាមិត្តស្និតស្នាលក្នុងវិស័យសិល្បៈតែម្ដង សម្រាប់ការបង្ហាញខ្លួនរបស់ Ning Panita តារាសម្ដែងឆ្នើម នៅក្នុងសិល្បៈ ច្រៀងឆ្លងជញ្ជាំង នៅយប់ថ្ងៃទី 10 មិថុនា 2021កន្លងមក

ជាមួយគ្នានេះផងដែរ Aum Patcharapa ជាតារាល្បីមួយរូបទៀតដែលភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលបានឃើញមិត្តសម្លាញ់ទៅចូលរួមច្រៀងនៅក្នុងកម្មវិធីជាផ្លូវការ

After Footer (Active) - damrei Mr1 Zone2

ដល់ថ្នាក់ចាប់ទូរស័ព្ទមកថតជាវីដេអូដើម្បីផុសនៅក្នុង​ IG story ផ្ទាល់ខ្លួន @aum_patchrapa ដើម្បីរក្សាទុកសកម្មភាំបខាងលើ ហើយថេកទៅអោយ Ning Panita ព្រមទាំងផ្ដល់ជាសម្លេងសើចព្រោះទប់មិនជាប់ទើបសើចម៉ាអស់ដៃតែម្ដងទៅ

មុននិងសរសេរឃ្លាបង្អាប់តារាចម្រៀងដែលជាមិត្តភ័ក្ដយ៉ាងពេញទំហឹងថា “ដើរកាត់ហើយឮសម្លេង ប្រហែលៗៗ គិតថានិងហើយ អ្នកពិតជាហ៊ានខ្លាំងណាស់” ធ្វើអោយអ្នកគាំទ្រអស់សំណើចសើចរឹងពោះចំពោះភាពគួអោយស្រលាញ់របស់អាយដលខ្លួនជាខ្លាំង

អត្ថបទដោយ : នីត្តា