មិនដែលបានឃើញសោះ Auan Rangsit នាំទៅបរិយាកាសផ្ទះរបស់ភរិយានៅឯកូរ៉េអង្គុយញុំសាច់អាំងនៅរានហាលមើលទេសភាពរាប់….! មានវីដេអូ
Auan Rangsit ផុសរូបភាពនៃបរិយាកាសផ្ទះភរិយានៅឯកូរ៉េ បរិយាកាសល្អៗទេសភាពជាច្រើនរូបបែប គ្រប់គ្នាឃើញហើយចង់ទៅអង្គុយជាមួយដែរ
ក្រោយពីអ្នកសម្ដែងប្រុសរូបសង្ហា Auan Rangsit នាំភរិយា Mango ហើយនិងកូនប្រុសអូ Roha ត្រលប់ទៅលេងផ្ទះខាងភរិយាក្នុងប្រទេសកូរ៉េខាងត្បូង អាចនិយាយបានថាលើកនេះទោះបីនៅផ្ទះយូរជាងលើកមុនព្រោះ Rangsit ធ្លាប់ផ្ដល់សម្ភាសន៍ថា ចង់អោយកូនប្រុសបានជិតស្និតជាមួយលោកតាលោកយាយ
ហើយជាមួយរូបភាព Mango ជាភរិយាបាននាំមកលេងផ្ទះលោកយាយសូមប្រាប់ថាបរិយាកាសល្អខ្លាំងណាស់ រូបភាពគឺ Rangsit ហើយនិងភរិយាកំពុងអង្គុយអាំងសាច់ញុំជាមួយគ្នានៅរាលហាលជាន់ទី 3នៃផ្ទះ
ដោយអាហារទាំងអស់លោកយាយជាអ្នករៀបចំចាត់ចែងយ៉ាងល្អឥតខ្ចោះ ហើយនៅជុំវិញកៀនៗរានហាលនិងសូមប្រាប់ថាពេញទៅដោយទេសភាពដ៏អស្ចារ្យនិងផ្សេងៗគ្នាជាច្រើន អាចមើលឃើញរូបភាពក្នុងមុំខ្ពស់ៗនៃទីក្រុង មានខ្យល់ត្រជាក់ៗក្នុងការអង្គុយញុំ គ្រប់គ្នាដែលបានឃើញហើយនាំគ្នាសុំទៅអង្គុយរួមតុដែរ
អត្ថបទដោយ : នីត្តា










