ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ត្រៀមចាក់បញ្ចាំងរឿងភាគថ្មីៗបីរឿងសម្រាប់ខែមិថុនា និងកក្កដានេះ!

ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣គឺជាទូរទស្សន៍ដ៏ល្បីមួយក្នុងចំណោមទូរទស្សន៍ថៃ ហើយតារាប្រុសស្រីដែលមានប្រជាប្រិយភាពជាច្រើនក៏ជាតារាប្រចាំរបស់ទូរទស្សន៍មួយនេះដែរ។

កាលពីពេលថ្មីៗនេះ ទូរទស្សន៍ដ៏ល្បីមួយនេះបានបង្ហាញពីរឿងភាគថ្មីចំនួនបីរឿង ដែលត្រៀមដាក់ចាក់បញ្ចាំងនៅក្នុងខែមិថុនា និងខែកក្កដាខាងមុខនេះផងដែរ។

ខាងក្រោមនេះគឺជាចំណងរឿងភាគទាំងបីរឿង និងតួអង្គប្រុសស្រីដែលបានសម្តែងនៅក្នុងរឿងទាំងនេះ

១ រឿង Ruk Nirun Juntra

តួអង្គសម្តែងប្រុសស្រីក្នុងរឿងភាគថ្មីមួយនេះគឺ តារាប្រុសជើងចាស់រូបសង្ហានិងមានប្រជាប្រិយភាពនៅតែខ្លាំងគឺលោក Ken រីឯតួស្រីវិញគឺតារាស្រីស្រស់ស្អាត កំប្លុកកំប្លែងនិងមានវត្តមានក្នុងរឿងភាគជាច្រើនគឺ Ice Preechaya

២ រឿង Hai Ruk Pipaksa

សម្រាប់រឿងភាគថ្មីមួយនេះវិញ គឺចូលរួមសម្តែងដោយតារាស្រីដែលមានទេពកោសល្យខ្ពស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ Bella Ranee និងតួអង្គប្រុស Kongthap Peak

៣ រឿង Kaen Ruk Salub Chata

ចំនែកឯរឿងភាគថ្មីមួយនេះវិញ គឺមានតួអង្គល្បីៗជាច្រើនដូចជា Alek TeeradetchNamtarn PichukkanaKrating Khunnarong និង Bua Nalinthip