តោះ! មកស្គាល់ពីឈ្មោះពិតរបស់តារាប្រុសស្រីល្បីៗសំណព្វចិត្តទាំងអស់គ្នា!

នៅក្នុងវិស័យសិល្បៈថៃ តារាប្រុសស្រីស្រស់ស្អាតស្រស់សង្ហា និងមានទាំងទេពកោសល្យជាច្រើនរូបរាប់មិនអស់ដែលកំពុងតែឆក់យកបេះដូងរបស់ហ្វេនៗរបស់ពួកគេ។

តែហ្វេនបានដឹងហើយរឺនៅ ក្រៅពីឈ្មោះដែលពួកគេបានដាក់បង្ហាញជូនទស្សនិកជនអោយងាយស្រួលស្គាល់និងងាយស្រួលហៅ តែឈ្មោះពិតរបស់ពួកគេខុសប្លែកគ្នាខ្លាំងយ៉ាងណានោះ?

១ Mario Maurer

នេះគឺជាឈ្មោះដែលហ្វេនជាច្រើនបានស្គាល់ ហើយនិយមហៅមកដល់សព្វថ្ងៃ តែឈ្មោះពិតរបស់តារាប្រុសរូបសង្ហាមួយនេះគឺ Nutthawuth Maurer

២ Bella

ដែលជាតារាស្រីដ៏ល្បីឈ្មោះមួយរូប និងកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនរបស់នាង ហើយឈ្មោះពិតគឺ Ranee Campen

៣ Kem 

រីឯតារាប្រុសដែលគេនិយមកោតសសើរនូវទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការសម្តែងកុនរូបនេះវិញមានឈ្មោះពិតគឺ Hussawee Pakrapongpisan

៤ Bow

គឺជាតារាស្រីមួយរូបដែលត្រូវបានគេស្រឡាញ់ពេញចិត្តជាច្រើន ហើយក៏កំពុងតែមមាញឹកក្នុងការថតខ្សែភាពយន្តថ្មីសម្រាប់ទាញចិត្តទស្សនិកជនរបស់នាង ហើយឈ្មោះពិតរបស់នាងគឺ Maylada Susri

៥ Boy Pakorn

ទាំងសង្ហាទាំងពូកែ ហើយកំពុងតែធ្វើអោយហ្វេនជាច្រើនបានបាក់ចិត្តស្រឡាញ់យ៉ាងច្រើនដោយសារតែរូបរាងស្រស់សង្ហា គួរអោយស្រឡាញ់ កំប្លុកកំប្លែង និងពូកែក្នុងការសម្តែង រីឯឈ្មោះពិតរបស់លោកគឺ Pakorn Chatborirak