មើលម៉ាក់គេផង! Kratae R Siam លើកទុងស ព្រមចុះចាញ់ម៉ាក់ព្រោះតែអ្នកម៉ាក់ស្លៀកឈុតប៊ីគីនីថតរូបកាច់កូនស្រីគ្មានបន្ធូដៃសោះឡើយ!! មានរូបភាព

អាចនិយាយបានថាជាគូម៉ាក់កូនកំពូលស៊ិចស៊ីបំផុតសម្រាប់អ្នកចម្រៀងស្រីរាងស្អាត Kratae R Siam ជាមួយអ្នកម៉ាក់ ទោះបីជាម៉ាក់មានអាយុ 55ឆ្នាំហើយមែនពិត ប៉ុន្ដែការមើលថែរាងកាយនៅតែល្អដូចដើម មានភាពស៊ិចស៊ី ហើយរាងស្អាតមិនចាញ់ក្រមុំៗនោះទេ ព្រោះកូនស្រីនាំទៅហាត់ប្រាណរហូតដល់បានរាងស៊ិចស៊ីបែបនេះ ធ្លាប់ផុសរូបក្នុងឈុតប៊ីគីនីគូជាមួយកូនស្រីនិងសាងការភ្ញាក់ផ្អើលនិងស្មានមិនដល់ថាម៉ាក់ៗមានអាយុច្រើនយ៉ាងនេះហើយនៅតែស្រស់ស្អាតសោះ

ជាក់ស្ដែងនៅថ្ងៃ 12 មិថុនា 2021 Kratae R Siam ក៏បានបង្អួតរូបភាពរបស់ម៉ាក់ៗអោយហ្វេនៗបានឃើញម្ដងទៀត ជាមួយរូបរាងដ៏ស្រស់ស្អាតក្នុងឈុតហែលទឹក កូនស្រីថតរូបអោយនៅមាត់សមុទ្រ រាងថាស្អាតហើយ ស្ទាយថតរូបនៅអេមមិនចាញ់អ្នកបង្ហាញម៉ូតអាជីពសោះឡើយ គិតថាខ្លួនឯងជឿជាក់មានតែហើយ ដល់ពេលមកជួបម៉ាក់ៗសាម៉ីខ្លួនខាងកូនប្រាប់ថា   “1 , 2 or 3 ? My hot mom លែងមែនទែនហើយ…ឈុត ស្គមស្លីម ស្បែក រាងស្អាត ភាពជឿ (ខ្ញុំគិតថាមានតែខ្ញុំទេ) សូមក្រាបសំពះដែលមិនបាច់គិតយូរសុំលើកទុងសហើយ #ទៅសមុទ្រត្រូវតែស្លៀកឈុតហែលទឹក #ម៉ាក់ខ្ញុំអាយុ 55 #ខ្ញុំស្រលាញ់រាងកាយរបស់ខ្ញុំ #ក្ដីសុខរបស់ម៉ាក់ *មិនស្ដាយកំលាំងដែលនាំម៉ាក់ទៅហាត់ ជាកំលាំងចិត្តអោយគ្រប់គ្នាដែលស្រលាញ់សុខភាពណាចា”

អត្ថបទដោយ : នីត្តា