តារាជើងចាស់នឹងវិលមករួមគ្នាសម្តែងរឿងភាគថ្មីរបស់ទូរទស្សន៍ថៃលេខ៣ក្នុងពេលឆាប់ៗនេះហើយ ក្រោយខានសម្តែងរួមគ្នាជិត១០ឆ្នាំ!

ទស្សនិកជនច្បាស់ជាបានស្គាល់រួចមកហើយពីតារាប្រុសស្រីជើងចាស់ ដែលធ្លាប់សម្តែងរឿងភាគថៃរួមគ្នាជាច្រើនរឿងកាលពីជាង១០ឆ្នាំមកនេះ ហើយអ្វីដែលពិសេសនោះគឺអ្នកទាំងពីរត្រៀមខ្លួនសម្តែងរឿងថ្មីរួមគ្នាក្រោយពីខានបានសម្តែងរួមគ្នារយៈពេល១០មកហើយ។

តារាប្រុសជើងចាស់រូបសង្ហាលោក Ken Theeradeth បាននិយាយថាលោកកំពុងត្រៀមថតរឿង The World of the Married សម្រាប់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ហើយតួស្រីគឺជាដៃគូសម្តែងដែលធ្លាប់បានរួមការសម្តែងជាមួយលោកកាលពីរឿងភាគជាង១០ឆ្នាំមុនជាច្រើនរឿង ហើយតួឯកស្រីម្នាក់នោះគឺ Anne Thong លោកបានបន្ថែមថាលោកពិតជារំភើបនិងសប្បាយរីករាយដែលបានវិលមករួមសម្តែងរឿងជាមួយគ្នាម្តងទៀត៕