ចាប់ផ្ដើមបើកចំហរតិចៗហើយ Marie មានរឿងផ្អែមល្ហែមនៅថ្ងៃកំណើតលោក Pitch Kachai លួចផុសស្វីតក្នុង story ថា….! មានរូបភាព

មួយគូនេះមើលទៅក៏ដូចជាច្បាស់លាស់បណ្ដើរៗហើយដែរ សម្រាប់តារាសម្ដែងស្រីស្អាត Marie Burner ជាមួយនិងកំលោះហៃសូលោក Pitch Kachai  បន្ទាប់ពីឃើញរូបភាពតាមរយៈអ្នកស្និតក្បែរខ្លួនដែលយកមកផុសជារឿយៗ ក្រោយពីមានប៉ុន្មានរូបភាពដែលអ្នកទាំងពីរទៅដើរលេងនៅឯសមុទ្រជ្រមុជទឹកមើលផ្កាថ្មជាមួយគ្នា ហើយបន្ថែមដោយរូបភាពជាមួយអូនគីគីៗដូចគ្នា

ហើយ  comment ជាក់ស្ដែងដែលឃើញ Marie លួចមានវគ្គស្វីតៗបង្ហាញអោយហ្វេនៗបានត្រជាក់ចិត្តដោយបានផុសរូបភាពកំលោះម្ចាស់ចិត្តជូនពរថ្ងៃកំណើតខាងប្រុសនៅក្នុង IG story អមជាមួយឃ្លាថា  “Happy birthday to you…” ហើយជាប់ថេកអោយកំលោះម្ចាស់ស្នេហ៍យ៉ាងច្បាស់លាស់ ទោះបីរូបភាពដែលឃើញមិនសូវជាផ្អែមល្ហែម ប៉ុន្ដែគូនេះលួចផ្អែមដាក់គ្នាតិចៗជានិច្ច

After Footer (Active) - damrei Mr1 Zone2

បែបនេះមានតែចាំមើលទៀតថាតើទំនាក់ទំនងរបស់គូនេះ និងដើរមុខយ៉ាងណាវិញ ហើយអាចនិងបានឃើញរូបភាពគូបែបផ្អែមល្ហែមដូចគ្នាគូដែលឬអត់ ព្រោះគ្រប់គ្នាសុទ្ធទ្រាំរងចាំមើលឈុតនិងខ្លាំងណាស់ ហើយក៏គាំទ្រជានិច្ចណាចា

អត្ថបទដោយ : នីត្តា