កូនទុកមួយលែកសិន! Aff Taksaorn តែងខ្លួនឡើងច្រលំក្រមុំ ស្រស់ស្អាតទន់ភ្លន់អ្នកឃើញអោយពិន្ទុពេញ 10 !!! មានរូបភាព

ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ ពេលវេលាមិនអាចធ្វើអ្វីនាងបានពិតមែនហើយសម្រាប់តារាសម្ដែងស្រីកូនមួយយ៉ាង Aff Taksaorn តាំងតែពីបានទទួលតួនាទីជាពិធីករក្នុងកម្មវិធី 3Zap មក ក៏ឃើញថានាងកាន់តែស្រស់ស្អាតមក surprise អ្នកគាំទ្ររាល់សប្ដាហ៍ ហ្វេសិនផង ការតែងខ្លួនផង បូករួមគ្នាស្អាតប្លែកភ្នែកមិនធម្មតា ផ្លាស់ប្ដូរស្ទាយគ្រប់ពេល ស្អាតមើលមិនចេះធុញ

ហើយនៅថ្មីៗនេះ (13 មិថុនា 2021) Aff Taksaorn បានធ្វើអោយហ្វេនៗរំជួយបេះដូងជាខ្លាំង នៅពេលសាម៉ីខ្លួនផុសស្ទាយបែបស្រស់ស្រាយៗ នារីពណ៌ផ្កាឈូក មើលមួយភ្លេតស្មានតែនារីទើបពេញក្រមុំ ព្រោះម៉ាក់ៗមុខក្មេងខ្លាំងណាស់ ថែមទាំងមានបន្ថែមដោយពណ៌ផ្កាឈូកស្រស់ឆើតឆាយទៀត

After Footer (Active) - damrei Mr1 Zone2

មានទាំងឃ្លាថា “ថ្ងៃនេះទន់ភ្លន់ចា” ធ្វើអោយអ្នកគាំទ្រសរសើរពីសម្រស់នាងមិនដាច់ពីមាត់សោះឡើយ ស្អាតពិតអីពិត តែងខ្លួនស្ទាយនេះកាន់តែក្មេងជាងវ័យទៅទៀត ស្អាតស្រទន់ មើលមិនចង់ក្រលេកភ្នែកចេញ

អត្ថបទដោយ : នីត្តា