ខោវប្ដីក៏ស្លៀកដែរអោយតែប្រហែស! Mew Nittha ពោះកាន់តែធំ 6ខែជាងហើយ ថតរូបយ៉ាងស្រស់ស្រាយសប្បាយចិត្តតែកុំមើលខោវគឺខោវប្ដីទេសូមជ្រាប!!! មានរូបភាព

ភ្លេចខ្លួនមួយភ្លេតសោះ តារាសម្ដែងស្រី Mew Nittha ក៏ពរពោះកូនដំបូងបាន 6ខែជាងទៅហើយ ក្រៅពីនេះអ្នកម៉ាក់ពិតជារីករាយនិងរំភើបបំផុត នាងក៏នៅចាំប្រាប់ពីការលូតលាស់នៃរាងកាយដល់អ្នកគាំទ្រតាមរយៈ IG ផ្ទាល់ខ្លួន  @mewnittha បានដឹងជាប់រហូត

ជាក់ស្ដែង Mew ក៏បានបង្ហាញខ្លួនជាមួយអាវខោចឃើញក្បាលពោះតិចៗ ដែលកំពុងរីកធំ ព្រមជាមួយឃ្លាថា “ខោឡើងតឹងជាមួយស្ទាយយុវ័យសម័យថ្មីរបស់ @saint_tk ស្លៀកខោវលោកប្ដីបានហើយហាាាា  #6monthspregnant”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយគ្រប់គ្នាដល់ថ្នាក់ភ្ញាក់ផ្អើលចំពោះសម្រស់ដ៏ស្រស់ស្រាយរបស់ Mew Nittha ថ្វីត្បិតតែមានពោះធំក៏ដោយ តែពន្លឺនៃភាពស្រស់ស្អាតនៅតែចែងចាំងមិនអាចបិតបាំងបាន អ្វីដែលសំខាន់បើមើលមួយភ្លេតដោយមិនចាប់អារម្មណ៍ក៏ស្ទើរតែភ្លេចថានាងកំពុងពរពោះ ហើយគ្រប់គ្នាក៏ដណ្ដើមគ្នាដាក់ពិន្ទុនិងប្រាប់សម្លេងតែមួយថា ជាអ្នកពរពោះដែលមានសម្រស់ស្រស់ស្អាតខ្លាំងណាស់

អត្ថបទដោយ​ : នីត្តា