ប្ដូរទឹកមុខភ្លាម Chompoo Araya ពេលឃើញ Tac Pharanyu ចំលងស្ទាយឈុតហែលទឹករបស់ខ្លួនដល់ថ្នាក់ត្រូវពង្រីករូប….! មានរូបភាព

មកសើចជាមួយគំនិតនៃការចំលងស្ទាយតែមួយគ្នាពីររបស់ Tac Pharanyu ដែលកំពុងតែបង្ហាញចេញមកជាបន្ដបន្ទាប់ តាំងតែសាម៉ីខ្លួនបានសម្រេចចិត្តយកឈុតហែលទឹកដ៏សែនស៊ិចស៊ីរបស់អ្នកម៉ាក់កូនពីរយ៉ាង Chompoo Araya មកថតផុសរហូតក្លាយទៅជាប្រធានបទជាទីចាប់អារម្មណ៍នៅក្នុងអនឡាយពេលនេះ

ជាពិសេសនោះគឺវីដេអូជាក់ស្ដែងដែលនាំយកមកចែករំលែកនៅក្នុង IG story របស់ @ploychava ហៃសូស្រី Ploy-Chavaporn ដែលសាម៉ីខ្លួនបានថតទុកនៅពេលដែល Chompoo ឃើញការចំលងស្ទាយឈុតហែលទឹករបស់ Tac Pharanyu ជាលើកដំបូង

After Footer (Active) - damrei Mr1 Zone2

ដោយនៅក្នុងវីដេអូខាងលើនិង មិនត្រឹមតែយើងនិងបានឃើញ Chompoo កំពុងតែភ្ញាក់ផ្អើលនិងអស់សំណើចចំពោះសមត្ថភាពក្នុងការចំលងស្ទាយរបស់លោក Tac Pharanyu ប៉ុណ្ណឹងទេ តែមើលទៅសាម៉ីខ្លួនដូចជាត្រូវចិត្តចំពោះគំនិតរបស់តារាសម្ដែងប្រុសបានធ្វើនេះខ្លាំងណាស់ ដល់ថ្នាក់ពង្រីករូបភាពមើលអោយច្បាស់ៗតែម្ដង

ក្រៅពីនេះហើយ Chompoo នៅប្រាប់ Ploy ទៀតថា “មានមោទនភាព” ព្រមទាំងបញ្ចូលស្នាមញញឹមដ៏ស្រទន់ៗដល់កាមេរ៉ា អាចនិយាយបានប្រធានបទនេះ ម៉ាក់ៗពេញចិត្តពិតៗសមនិងថេក  #វិធីនៃ net idol មែនទែនចា

អត្ថបទដោយ : នីត្តា