ឃើញអ្នកម្ដាយខ្ជូតបែបនេះ ចង់ឃើញមុខកូនដល់ហើយ! តួឯកស្រីរូបស្អាតនាង Mew Nittha ធ្វើឲអ្នកគាំទ្រនិងមិត្តភក្ដិក្នុងសិល្បៈចង់ឃើញមុខកូនស្រីរបស់នាងហើយ ក្រោយពីរូបនាងបានបង្ហោះរូបវ័យកុមារភាពនឹកដល់អតីតកាលកាល។
ដោយរូបភាពនេះត្រូវបានថតកាលពីតួឯកស្រីនាង Mew នៅជាកុមារីក្នុងកម្មវិធីរបស់សាលា មានលោកឪពុកអ្នកម្ដាយនាងមកចូលរួមផងដែរ។ តារាស្រីនាង Mes បាននិយាយពីរូបនេះផងដែរថា ក្នុងរូបនាងតុបតែងមុខមាត់ដោយអ្នកម្ដាយនិងស្លៀកពាក់យ៉ាងស្រស់ស្អាតជាពិេសសស្រលាញ់ខ្លួនឯងត្រង់បូញមាត់នឹងតែម្ដង ស្ទាយនេះចេះតាំងពីតូច។ ដល់ឃើញរូបភាពមួយនេះបង្ហោះក្នុងបណ្ដាញសង្គមខណះដែលតារាស្រីដួងនេះមានកូនក្នុងផ្ទៃថែមជាកូនស្រីទៀតនោះ ធ្វើឲមិត្តភក្ដិនិងអ្នកគាំទ្រចូលមក Comment ឃើញនាងតូចមុខខ្ជូតម្នាក់ទៀតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




