Chompoo ដាក់ចំៗ​និងបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួននៅពេលឃើញស្រីៗចុចឡាយបង្អាប់លិចកើត ស្ដាប់ហើយចង់តែ….! មានរូបភាព

ជាតារាស្រីដែលមានសំណាងល្អៗនៅក្នុងជីវិតខ្លាំងណាស់ សម្រាប់ Chompoo Araya ជីវីតការងាររះចាំងចែងមករហូត ចំណែកឯងរឿងជីវិតផ្ទាល់ខ្លួនក៏រីករាយខ្លាំងណាស់ ទាំងរឿងគូហើយនិងរឿងគ្រួសារដ៏សែនកក់ក្ដៅ ព្រោះលោកប្ដី Knot Witsarut ក៏មហាឥតខ្ចោះ ចំណែកឯកូនៗ Shafa-Phayu ក៏គួអោយស្រលាញ់បំផុត រហូតដល់គ្រប់គ្នាច្រណែន

After Footer (Active) - damrei Mr1 Zone2

ជាពិសេសរឿងលោកប្ដីដែលតែងតែមានក្រមុំៗនាំគ្នាមកចុចឡាយចុច comment បង្អាប់ញ៉ិញ៉ក់ជាញឹកញាប់ នៅពេលសាម៉ីខ្លួនផុសរូបនៅក្នុង IG ដោយអ្នកខ្លះក៏បង្ពាប់បែបលែងសើច តែខ្លះទៀតក៏មើលទៅដូចជាចង់លើស ជាក់ស្ដែង (13 មិថុនា 2021) នៅក្នុងកម្មវិធី 3Zap នាងត្រូវចាក់ដោតខ្លាំងណាស់ “នៅក្នុង IG របស់ស្វាមីមានស្រីៗចូលទៅចុចឡាយហើយ comment ច្រើនមានអារម្មណ៍ប្រច័ណ្ខខ្លះដែរទេ”

ចំណែកឯចំលើយរបស់ Chompoo ក៏មិនធម្មតា នៅពេលសាម៉ីខ្លួនប្រាប់ថា “តាមពិតទៅមិនមានអារម្មណ៍ប្រចេនប្រច័ណ្ខអ្វីនោះទេ ក៏ឃើញរហូត តែអ្នកខ្លះបង្អាប់ខ្លាំងៗដូចជាអ្នកមិនមានប្រពន្ធចឹង” ចំលើយខ្លីៗតែលែងសើតបែបអ្នកញុំម្ទេសហឹរតែម្ដងហើយ

អត្ថបទដោយ : នីត្តា