សង្ឃឹមថាមិនជាន់ដានចាស់! Sara បង្ហាញរូបកំលោះសង្ហាសាច់ដុំធំៗ សង្ស័យថាជាសង្សាថ្មីនិងជាឪពុករបស់……! មានរូបភាព
ធ្វើអោយគ្រប់គ្នាផ្ទុះសំណើចពេញក្នុង IG បន្ទាប់ពីអ្នកម៉ាក់ស្រីស្អាតកូនពីរយ៉ាង Sara Kasingini បង្ហាញវីដេអូកំលោះបារាំងមុខសង្ហាម្នាក់ ដែលមិនមែនមានត្រឹមតែមុខមាត់សង្ហានោះទេ តែសាច់ដុំនៅធំៗណែនទៀតផង រាំក៏ពូកែដែរ ហើយអ្នកម៉ាក់ក៏សរសេរឃ្លាបបួលអោយកើតកាសង្ស័យទៀតថា “#daddyរបស់ក្មេងៗ Emily មុខ daddy”
ធ្វើអោយអ្នកបណ្ដាញសង្គមភ្ញាក់ផ្អើលថាវាយ៉ាងម៉េចវិញ? daddy របស់អូន Emily រហូតដល់ថ្នាក់នាំគ្នាគិតថាកំលោះម្នាក់នេះអាចនិងជាសង្សាថ្មីរបស់ម៉ាក់ៗ តែដល់ពេលមើលអោយច្បាស់ទៅដូចជាប្រហែលៗមុខ ដល់ពេលទៅអាន comment ក៏ អើយ!!!គ្រប់គ្នាតែម្ដង ព្រោះអ្នកម៉ាក់យកមុខខ្លួនឯងទៅកាត់តនៅក្នុងវីដេអូនិងឯង
អត្ថបទដោយ : នីត្តា









