ក្តៅៗនារីមួយរូបដែលត្រូវបានគេស្គាល់ថាជាភរិយារបស់តារាប្រុស អេដវី បានបង្ហោះរូបភាពស្នាមរបួសលើរាងកាយដែលត្រូវបានវាយធ្វើបាបជាមួយនឹងសារដ៏សែនឈឺចាប់!

រឿងរ៉ាវអំពើហិង្សាមួយរវាងលោក អេដវីន ដែលជាតារាមានប្រជាប្រិយភាពមួយរូប ទៅលើនារីម្នាក់ដែលមានឈ្មោះថា សុទ្ធ បញ្ចកា ដែលត្រូវជាប្តីប្រពន្ធនឹងគ្នានោះគឺកំពុងតែមានភាពក្តៅគគុក និងធ្វើអោយមហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាទឹកចិត្តអាណិតអាសូរដល់នារីរងគ្រោះ។

នារីម្នាក់ឈ្មោះ សុទ្ធ បញ្ចកា បានបង្ហោះរូបរាងកាយរបស់ខ្លួនដែលរងរបួសដោយស្នាដៃលោក អេដវី ដែលត្រូវជាប្តីរបស់ខ្លួនបានវាយធ្វើបាបដូចសត្វធាតុ លាយលំជាមួយនឹងសារដែលបង្គប់នូវអត្ថន័យដ៏សែនឈឺចាប់ ព្រោះតែនឹកស្មានមិនដល់ថាមនុស្សសដែលស្រឡាញ់គ្នា បែរជាមានចិត្តសាហាវឃោឃៅ ហ៊ានលើកដៃវាយមនុស្សដែលខ្លួនឯងនិយាយថាស្រឡាញ់ពេញៗមាត់។

After Footer (Active) - damrei Mr1 Zone2

រីឯខាងប្រុសវិញក៏បាននិយាយបង្ហាញចោទទៅខាងនារីវិញថា នាងមានដៃគូថ្មីផិតក្បត់មកលើខ្លួនលោកទៅវិញ ថែមទាំងបង្ហាញនូវស្នាមរបួសដែលប្រាប់ថា ត្រូវបានដៃគូថ្មីរបស់នាងវាយទៅវិញ។ សម្រាប់រឿងរ៉ាវការពិតជាក់ស្តែងយ៉ាងណានោះ គឺត្រូវរង់ចាំតាមដានទស្សនានូវការបកស្រាយរបស់បុគ្គលទាំងពីរនេះជាបន្តរ៕