Melo Nida គ្រងឈុតកូនក្រមុំហើយ ពិតជាស្រស់ស្អាតខ្លាំងណាស់គ្រប់គ្នាដណ្ដើមគ្នាឡាយចំពោះពន្លឺរស្មីនៃកូនក្រមុំ….! មានរូបភាព
Melo Nida ថ្វីត្បិតតែមិនមានរូបគូជាមួយសង្សាកំលោះក្រៅសិល្បៈ តែពេលនេះអ្នកណាៗ ក៏ដឹងថានាងមិនទំនេរទេ ដោយមុននេះឃើញ Melo ផុសរូបជូនពរថ្ងៃកំណើតសង្សាកំលោះតាម IG យ៉ាងផ្អែមល្ហែម
លើកនេះក៏មិនដឹងថានិងបានឭដំណឹងល្អឆាប់ៗនេះឬយ៉ាងណា ដោយក្រោយមកក៏ឃើញរូបភាពជាក់ស្ដែងដែលនាងទើបនិងផុសថ្មីៗនេះ ខណៈពេលកំពុងស្ថិតក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាតហើយលួចស៊ិចស៊ីតិចៗ បង្ហាញអោយឃើញស្នាមសាក់នៅចន្លោះដើមទ្រូង រឿងនេះមានហ្វេនៗចូលទៅចុចឡាយ ហើយសរសើរក្នុងន័យតែមួយដូចគ្នាចំពោះសម្រស់របស់នាង
រឿងធ្វើជាកូនក្រមុំលេងៗសិនទៅ តែស្ទាយនេះនាងពិតជាស្រស់ស្អាតបែបនារីទន់ភ្លន់ខ្លាំងណាស់ អាចនិយាយបានថារស្មីនៃកូនក្រមុំស្ថិតលើនាងមែនទែនហើយ មិនដឹងថាសង្សាកំលោះរបស់ Melo ឃើញហើយនិងភ្ញាក់ផ្អើលប៉ុណ្ណាទេ ដែលមានសង្សាស្រីបែបនេះ
អត្ថបទដោយ : នីត្តា













