អ្នកដែលនៅក្បែរ Phayu ហើយមិនស្រលាញ់ទើបចម្លែង កូនពៅ Chompoo Araya ចែកចាយពីវិធីសម្រករាងដែលធ្វើអោយខ្លួនស្គមជាងមុនព្រោះតែ….!! មានវីដេអូ

បង្កើតស្នាមញញឹមនិងសម្លេងសើចដល់ហ្វេនដែលកំពុងតាមដានបានល្អណាស់ សម្រាប់គូបងប្អូន Shayfa-Phayu កូនប្រុសភ្លោះរបស់តារាស្រីកំពូលហ្វេសិនយ៉ាង Chompoo Araya ព្រោះមិនថានិងផុសរូបភាពឬវីដេអូណាក្ដី មិនទាន់ដឹងអីផងក៏ទាញយកចំនួនអ្នកឡាយច្រើនពេញទឹកពេញដីទៅហើយ

ជាក់ស្ដែងអ្នកចាត់ការរបស់ Chompoo ក៏បានបង្ហាញវីដេអូដ៏គួអោយស្រលាញ់ តាមរយៈ IG  @hwanjeabjeab  ដែលជាវីដេអូរបស់អូន Phayu កំពុងជិះឡានសំណព្វចិត្ត ហើយក៏ត្រូវ អ៊ុំអ្នកចាត់ការផ្ទាល់ខ្លួនម៉ាក់ៗ សង្ស័យហើយសួរថា “Yu ហេតុអីស្គមជាងមុនចឹងហា?”

After Footer (Active) - damrei Mr1 Zone2

ចំណែកកំលោះតូចក៏មិនបណ្ដោយអោយសង្ស័យយូរ សាម៉ីខ្លួនប្រញាប់ឆ្លើយច្បាស់ៗទៅវិញភ្លាមថា “Yu ហាត់ប្រាណបាទ” ព្រមទាំងប្រាប់ពីវិធីហាត់ប្រាណអោយគ្រប់គ្នាបានធ្វើតាមបែបមិនមានអ្វីរអាក់រអួលសោះឡើយ

ហើយហ្វេនៗអ្នកគាំទ្រដែលបានឃើញក៏ប្រញាប់ចូលទៅចុចឡាយអោយភ្លាមៗ ព្រមខ្នាញ់វិធីហាត់ប្រាណរបស់សាម៉ីខ្លួនដល់ថ្នាក់ប្រាប់ថា ប្រហែលជាត្រូវសាកល្បងដែលហើយមើលទៅ

អត្ថបទដោយ​ : នីត្តា