លេងមែនទែនហើយ! តារាសម្ដែងស្រីនាង Saiparn Apinya បានដាក់បណ្ដឹងប្ដឹងបុគ្គលម្នាក់ដែលនិយាយពាក្យមិនពិតក្នុងបណ្ដាញសង្គមធ្វើឲមុខជំនួញនាងរងការប៉ះពាល់ខ្លាំង។
ដោយតារាស្រីនាង Saiparn បានឲដឹងផងដែរថា រូបនាងមិនមែនចង់បានលុយពីសំណងក្នុងរឿងក្ដីនេះទេ តែនាងចង់ឲអ្នកដែលនិយាយក្នុងបណ្ដាញសង្គមមួយចំនួនមានការទទួលខុសត្រូវនឹងទង្វើរខ្លួន ព្រោះរឿងខ្លះវាប៉ះពាល់ដល់អាជីពអ្នកដ៏ទៃ។
គួរបញ្ជាក់ផងដែរថាមូលហេតុដែលនាំឲតារាស្រីនាង Saiparn ដាក់បណ្ដឹងមកពីមានបុរសម្នាក់ជាគ្រូបង្រៀនហែលទឹកបានធ្វើការរិះគន់ទៅលើឧបករណ៍ហែលទឹកដែល Saiparn បានលក់ តែរូបនាងអះអាងថាការនិយាយនោះទេរឿងមិនពិត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ