Yaya អង្គុយកណ្ដាលវាលស្មៅបែបសប្បាយៗ Nadech ទៅ comment តែធ្វើអោយគ្រប់គ្នាសង្ស័យព្រោះតែមិនដឹងថាជាភាសាអ្វី!!! មានរូបភាព

សាកសមជាតារាសម្ដែងស្រីដែលស្រលាញ់ដើមឈើស្រលាញ់ធម្មជាតិពិតៗ សម្រាប់ Yaya Urassaya នៅពេល Yaya អោបដើមអីថតរូបជាមួយដើមអ្វីដឹងតែឡើងថ្លៃតាមមិនទាន់ទាំងអស់ ហើយអោយតែមានពេលវេលាទំនេរក៏តែងតែឃើញនាង ទៅដើរលេងសម្រាកលំហែរជាមួយធម្មជាតិជានិច្ច

យ៉ាងជាក់ស្ដែងដែល Yaya ផុសរូបដែលកំពុងសម្រាកលំហែរអានសៀវភៅបែបសប្បាយៗកណ្ដាលវាលស្មៅពណ៌បៃតង ស្របខ្យល់អាកាសបរិសុទ្ធ មើលទៅដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ អាចនិយាយបានថាអ្នកដែលឃើញក៏ស្រស់ស្រាយទៅតាមជាមួយដែរ ជាមួយរូបភាពរបស់អូន Yaya មួយសន្លឹកនេះ

After Footer (Active) - damrei Mr1 Zone2

ហើយច្បាស់ណាស់ថាក្រៅពីហ្វេនៗដែលចូលទៅ comment ហើយ ក៏នៅមានសង្សាខ្លួនឯងយ៉ាង Nadech ដែលចូលទៅ comment ដែលថា “Su Wor Ig Sik Dong Daeng Kew Kong Kaeng Mung Ming Ngae Ngae”

តែរឿងនេះធ្វើអោយគ្រប់គ្នាសង្ស័យជាខ្លាំងថា អ្វីដែល Nadech សរសេរមកនិងតើគេប្រែថាយ៉ាងម៉េច ភាសាអីគេ មានភាសាស្នេហាដែលសម្រាប់ដឹងគ្នាតែពីរនាក់ឬយ៉ាង

អត្ថបទដោយ​ : នីត្តា