ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច ដែលពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយសមត្ថភាពសម្ដែង និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយនិងរូបភាពបីសន្លឹក ជាមួយការលេងស្ទាយ៍សម្លៀកបំពាក់យ៉ាងប្លែក មើលមួយភ្លែតស្មានតែក្មេងទើបតែអាយុ១៨ឆ្នាំថែមទៀតផង។
តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ និងការតុបតែងខ្លួនក៏កាន់តែក្មេងជាងវ័យឡើងៗផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី