កូនល្អមែន! ថ្ងៃកំណើតម្ដាយ Mario និង ប្អូនប្រុស យកលុយនិងកាដូជូនម្ដាយឡើងរំភើប!

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Mario Maurer និងប្អូនប្រុស Marco Maurer បានរៀបចំកម្មវិធីដ៏តូចមួយសម្រាប់ថ្ងៃកំណើតអ្នកម្ដាយ និងបានជូនកាដូជាលុយ និងបាច់ផ្កាដ៏ស្រស់ស្អាត ធ្វើឲ្យគាត់រំភើបចិត្តយ៉ាងខ្លាំងទៀតផង។

ក្នុងនោះផងដែរ យើងក៏បានឃើញម្ដាយតារាប្រុសរូបនេះ ធ្វើការបង្ហោះរូបភាពនិងបានសរសេរសារអមជាមួយនិងរូបនោះយ៉ាងដូច្នេះទៀតថា៖

«My sons surprise me on my birthday I’m so happy»

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរទឹកចិត្តតារាសម្ដែងប្រុសរូបនេះ និងប្អូនប្រុសទោះបីរវល់យ៉ាងណាក៏មិនភ្លេចថ្ងៃកំណើតអ្នកម្ដាយជាទីស្រលាញ់ដែរ ពិតជាកូនល្អមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី