ចេញឈុតខ្លីៗហើយ! រឿងភាគថ្មីដែលកំពុងទទួលបានការទន្ទឹងរង់ចាំពីអ្នកគាំទ្ររបស់តួឯកស្រីនាង Bella Ranee ពេលនេះធ្វើការថតជិតរួចរាល់និងបានចេញឈុតខ្លីជិតចាក់បញ្ចាំងឲអ្នកគាំទ្របានទស្សនាហើយ។
ដោយរឿងភាគមួយរឿងនេះមានចំណងជើងថា Dare To Love ให้รักพิพากษา ជារឿងរ៉ាវដែលបង្ហាញពីក្ដីស្រលាញ់មានច្រើនបែប និងឧបសគ្គក្នុងការបង្កើតជាចំណងស្នេហា តើបញ្ហានៃក្ដីស្រលាញ់របស់អ្នកអ្នកហ៊ាននឹងជំនះដែរឬទេ? រឿងនេះតួឯកស្រីនាង Bella បានចាប់ដៃគូសម្ដែងជាមួយតួឯកប្រុសរះថ្មីតារាប្រុសអាយុរប្អូនទើបចូលវិស័យការសម្ដែងលោក Kongthap Peak ថែមមានការចូលរួមសម្ដែងពីតារាស្រីនាង Pinky Savika ផងដែរ។ តោះមកមើលឈុតខ្លីវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




