ស្អាតតាំងពីក្មេង! តារាសម្ដែងស្រីជើងចាស់តួកាចក៏បានតួស្លូតក៏សមនាង Bee Namthip បាននឹកដល់អតីតកាលបង្ហោះរូបកាលពីវ័យជំទង់ ទើបប្រឡូកចូលក្នុងវិស័យសិល្បៈដំបូងៗ ធ្វើឲអ្នកគាំទ្រលាន់មាត់សសើរ។
តារាស្រីនាង Bee បានចូលសិល្បៈតាំងពីក្មេងក្លាយជាម៉ូដែលល្បីល្បាញ ព្រោះតែរូបនាងមានរូបរាងខ្ពស់ស្រលះតាំងពីដោយធម្មជាតិ និងបានបន្ដអាជីពក្លាយជាអ្នកសម្ដែងមានកេរ្ដិ៍ឈ្មោះបន្ថែមទៀត។ ដោយតួអង្គកាចឆ្នាស់ឆ្នើមដែលធ្វើឲអ្នកគាំទ្រស្គាល់ពីនាងទៀតនោះគឺនាងបានសម្ដែងក្នុងរឿងហង្សបាក់ស្លាបជាម្ដាយចុង និងបានសម្ដែងជាតួស្លូតបូតកំសត់នៅក្នុងរឿងភរិយា២០១៨។ តោះមកមើលសម្រស់កាលពីវ័យជំទង់ របស់តារាស្រីនាង Bee ម្ភៃឆ្នាំហើយមិនប្រែប្រួលសោះ៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




