ប្រែកាយក្លាយពីនារីស្រគត់ស្រគុំ ជានារីជូរហឹរស៊ិចស៊ីស៊ីវិល័យ 360ដឺក្រែធ្វើមិនដឹង សម្រាប់តារាសម្ដែងស្រី Noon Woranuch ដែលជាក់ស្ដែងនាងបានធ្វើអោយហ្វេនៗដែលកំពុងតាមដាននាងនៅលើ IG @nuneworanuch ត្រូវបើកភ្នែកធំៗភ្លាមនិងយកដៃញើរភ្នែកហើយញើរទៀត
ដោយនាង បានបង្ហាញរូបភាពរបស់ខ្លួនឯងខណៈពេលកំពុងពាក់អាវដៃវែងពណ៌ស និងគ្រាន់តែបិតលេវមួយ ហើយចងចង្កេះខាងក្រោមបន្ទិចដើម្បីអោយឃើញចង្កេះនិងបង្ហាញអោយឃើញប្រលោះដើមទ្រូងនិងធ្វើអោយកាន់តែស៊ិចស៊ីឡើង បូករួមនិងស្នាមញញឹមតិចៗ តែសង្គត់ចិត្តបានយ៉ាងល្អ
រឿងនេះធ្វើអោយអ្នកគាំទ្រញើរភ្នែកប្រឹងពិនិត្យមើលអោយច្បាស់ថាជានាងឬមិនមែន ព្រមទាំងប្រាប់ក្នុងន័យតែមួយថាស្ទាយរបស់នាង ពិតជាស្រស់ស្អាតខ្លាំងណាស់ ទាំងស្អាត ទាំងស៊ិចស៊ី ហើយនៅមើលទៅបែបស្រទន់ទៀត មានគ្រប់យ៉ាងតែម្ដងហើយចា
អត្ថបទដោយ : នីត្តា









