ម្ដងលុបម្ដងផុសចង់ស្គួតហ្វេនៗអស់ហើយ! Nectar Raknapak និងហៃសូ Champ Jirat លុបរូបគូគ្មានសល់នៅក្នុង IG សង្ស័យតែ…..! មានរូបភាព

មែនទែនឬ…. Nectar – Champ នាំគ្នាលុបរូបគូគ្មានសល់នៅក្នុង IG មិនប្រាកដចិត្តថាមានរឿងអ្វីកើតឡើងចំពោះទំនាក់ទំនងអ្នកទាំងពីរ ដោយមុននេះទើបតែផុសរូបគូជាមួយគ្នាសោះ

ជាគូស្នេហ៍ដែលតែងតែមានរូបភាពឬសកម្មភាពផ្អែមល្ហែមបង្អួតនៅក្នុង IG រហូតសម្រាប់ស្នេហ៍ Nectar Raknapak ជាមួយបុរសអ្នកមានហៃសូ Champ Jirat និងច្រើនតែឃើញអ្នកទាំងពីរទៅញុំអារហារជាមួយគ្នាជាញឹកញាប់ ឬមានពេលទំនេរ ថ្ងៃកំណើត ថ្ងៃនៃក្ដីស្រលាញ់ ក៏តែងតែមានរូបភាពគួអោយស្រលាញ់ៗមកផ្ញើរអ្នកគាំទ្រជានិច្ច

តែជាក់ស្ដែងថ្មីៗនេះក្រោយពីទៅពិនិត្យមើលនៅក្នុង Instagram របស់ខាងស្រីក៏ឃើញថារូបភាពគូជាមួយខាងប្រុសជាច្រើនត្រូវបានលុបនៅសល់តែបន្ទិចទេ ខណៈដែល IG ខាងប្រុសបែរជាគ្មានសេសសល់សូម្បីតែមួយទៅវិញ

រឿងនេះក៏មិនដឹងច្បាស់ថាមានរឿងអ្វីកើតឡើងចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរអោយប្រាកដ អាចត្រឹមងរង៉ក់ដាក់គ្នាហើយលាក់រូបគូមួយរយៈពេលសិនក៏ថាបាន

អត្ថបទដោយ​ : នីត្តា