ម៉ាក់ណាក៏អន់ចិត្តដែរ! Sririta តូចចិត្តមិនស្ទើរទេខំពរពោះកូនចង់ស្លាប់តែដល់ពេលកើតមកបែរជាមុខកាត់ទៅរកប៉ាធ្វើមិនដឹង!! មានវីដេអូ
ធ្វើអោយបណ្ដារ បងៗពូមីងអ៊ុំ និងអ្នកគាំទ្រទូទាំងប្រទេស លង់ស្រលាញ់ឡើងដកចិត្តវិញមិនរួចទេសម្រាប់អូន Kawin Aswin កូនប្រុសតូចរបស់ Sririta Jensen ជាមួយនិង Korn Narongdej ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់សង្ហាឡើងៗជារឿយៗ
ជាពិសេសរូបភាពដែលត្រូវនាំមកផុសនៅក្នុង IG @sriritajensen របស់ម៉ាក់ៗ ដែលអាចពង្រីកអោយឃើញពីផ្ទៃមុខសង្ហាៗបានយ៉ាងច្បាស់
ហើយរូបនេះក៏ធ្វើអោយគ្រប់គ្នាទ្រាំនិងមិនចូលទៅ comment មិនបានថា មួយសន្លឹករបស់អូន Kawin នេះសង្ហាដូចប៉ាៗខ្លាំងណាស់មួយទម្រង់មុខរហូតទៅដល់ស្នាមញញឹមអោយស្រទន់តែមែនទែនហើយ
អាចនិយាយបានថា កើតមកយកមកបានគ្រប់យ៉ាង និងធ្វើអោយហ្វេនៗសូមជាប់ថេកអោយអូន Kawin និងប៉ា Korn ថាដូចភ្លោះតែម្ដងចា
អត្ថបទដោយ : នីត្តា












