តួឯកស្រីនាង Min ឥឡូវសល់តែ៣៩គីឡូ មានអ្នករិះគន់សម្រកទម្ងន់ជ្រុលតែរូបនាងប្រកែកថាមិន…

តួឯកស្រីស្នាដៃការសម្ដែងល្អមានប្រជាប្រិយភាពក្នុងរឿងភាគថៃនាង Min Pechaya ថ្មីៗនេះកំពុងត្រូវបានគេនិយាយរិះគន់ក្នុងបណ្ដាញសង្គមនិងមានអ្នកគាំទ្រសម្ដែងក្ដីបារម្មណ៍ ក្រោយពីរូបនាងបានបង្ហោះរូបក្នុងរូូបរាងស្លីមស្វែលរបស់ខ្លួនព្រមប្រាប់ថាទម្ងន់ពេលនេះសល់៣៩គីឡូ។

ក្រោយពីឃើញ Comment ព្រួយបារម្មណ៍របស់ប្រិយមិត្តក្នុងបណ្ដាញសង្គមតារាស្រីនាង Min ក៏បានបកស្រាយផងដែរថា រូបនាងមិនបានប្រឹងសម្រកឲស្គមបែបនេះនោះឡើយគឺនាងហាត់ប្រាណបែបធម្មតាហត់ក៏ឈប់ ចំណែកអាហារក៏ហូបបានច្រើនមួយរយះនេះសម្រាកនៅផ្ទះមានម្ហូបច្រើនមុខរាល់ពេល សុខភាពនាងក៏មានការពិនិត្យជាប់លាប់នាងមិនមានបញ្ហាអ្វីនោះឡើយ។ ដូចនេះរូបនាងគិតថាការស្រកគីឡូរបស់នាងលើកនេះតែប៉ុន្មានថ្ងៃក៏ឡើងវិញហើយ អរគុណទាំងអស់គ្នាដែលបារម្មណ៍ពីរូបនាង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ